អ្នកបើកបរ និង រថយន្តបានបើក ធ្លាក់ផ្លូវរអិលចុះជម្រាលដែលមានកំពស់ដល់
ទៅ៩១ម៉ែត្រ ក្បែរផ្លូវ Agnes Head នៃតំបន់ Cornwall ប្រទេសអង់គ្លេស។
ឧបត្តិវហេតុនេះ ត្រូវបានកើតឡើង កាលពីយប់ថ្ងៃច័ន្ទ លើផ្លូវដែលស្ថិតនៅលើ
ទីចំណោតដែលមានកំពស់ដល់ទៅ៩១ម៉ែត្រ។ នៅពេលដែលរថយន្តបានរអិល
ទៅគាំង ជិតដល់ផ្ទៃទឹក ជនរងគ្រោះទាំងនោះបានរងចាំការជួយសង្គោះរហូតដល់
ភ្លឺ ទើបមានគេរកឃើញ។
អ្នកនាំពាក្យ នៃភ្នាក់ងារជួយសង្គ្រោះប្រចាំឆ្នេរ និង ដែនសមុទ្របាននិយាយថា
នៅម៉ោង ៩.២៤ ព្រឹកម៉ោងនៅប្រទេសអង់គ្លេស ពួកគេទទូលបានការហៅទូរស័ព្ទ
សុំជំនួយជាច្រើនលើក។
ដំណើរការជួយសង្គ្រោះនេះមានការលំបាកបន្តិចដោយសារតែមានសាធារណៈជន
ជាច្រើនបានចោមរោមជួយជនរងគ្រោះ។ អ្នកបើកបរត្រូវបានគេជួយសង្គ្រោះបាន
សម្រេចនៅម៉ោង ដល់ម៉ោង ១២.៣០ ដោយមានការចូលរួមពីយន្តហោះ
មួយគ្រឿងផងដែរ។
បន្ទាប់ពីការប្រឹងប្រែងជួយអ្នករបួសរួច ក្រុមជួយសង្គ្រោះបាននឹងប្រឹងប្រែងរក
វិធីយ៉ាងណាជួយយករថយន្តចេញ កុំអោយវាធ្លាក់បុកនឹងថ្មនៅខាងក្រោម។
ប្រភព៖ sky news និង BBC
ដោយ៖មេត្តា