(ព្យុងយ៉ាង)៖ រដ្ឋាភិបាលកូរ៉េខាងជើង បានប្រកាសថា ខ្លួនមានគម្រោងក្នុងការបាញ់ បង្ហោះផ្កាយរណបមួយ ដើម្បីអង្កេតមើលភពផែនដី តាមរយៈការបាញ់គ្រាប់រ៉ូកែត នៅក្នុងខែកុម្ភៈនេះ, នេះបើសម្តីមន្ត្រីមួយរូបនៅស្ថាប័នស៊ើបអង្កេត មានមូលដ្ឋាននៅទីក្រុងឡុងដ៍ ចេញផ្សាយដោយព័ត៌មានស៊ិនហួ នៅយប់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

/

វានឹងអាចបណ្តាលឲ្យមានការខឹងសម្បារ ពីសំណាក់អន្តរជាតិ តាមរយៈការបាញ់សាកល្បងនេះ ដោយអង្គការសហប្រជាជាតិ និងការរិះគន់ដទៃទៀត ដូចជាការបាញ់គ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ, ការបំផ្ទុះគ្រាប់បែកអ៊ីដ្រូសែន និងកម្មវិធីនុយក្លេអ៊ែផងដែរ របស់កូរ៉េខាងជើង។ មន្ត្រីមួយរូបនៅអង្គការជើងទឹកអន្តរជាតិ បានឲ្យដឹងថា ការបាញ់បង្ហោះផ្កាយរណបអង្កេតភពផែនដី អាចនឹងត្រូវធ្វើឡើង នៅចន្លោះថ្ងៃទី៨ ដល់ថ្ងៃទី២៥ ខែកុម្ភៈនេះ នាចន្លោះម៉ោង៧ព្រឹក និងពេលរសៀល (ម៉ោងក្នុងតំបន់)។

គួរបញ្ជាក់ផងដែរថា កូរ៉េខាងជើងបានចាប់ផ្ដើមកម្មវិធីនុយក្លេអ៊ែរតាំងពីឆ្នាំ១៩៨០-១៩៩០ ប៉ុន្តែ​ការសាកល្បងត្រូវបានធ្វើឡើង នៅឆ្នាំ២០០៦, ២០០៩, ២០១៣ និងជាចុងក្រោយគឺនៅចុងឆ្នាំ២០១៦៕

/

/

/

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី