នៅថ្ងៃនេះ គេហទំព័រ Radar បានធ្វើឲ្យភ្ញាក់ផ្អើលមួយ ដោយបានបង្ហោះរូបភាពមួយចំនួនក្នុងបន្ទប់ដេករបស់ Michael Jackson នៃវីឡារបស់គាត់ នៅ Beverly Hills។ រូបភាពទាំងនោះ ត្រូវបានថត ចំថ្ងៃដែល Michael បានស្លាប់។ Michael Jackson បានទទួលមរណភាពនៅថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០០៩ នៅក្នុងបន្ទប់ដេករបស់ខ្លួន។
នៅក្នុងបន្ទប់ដេករបស់ Michael Jackson មានឧបករណ៍ពេទ្យ ថ្នាំបន្ថយការឈឺចាប់ ថ្នាំសម្រួលអារម្មណ៍ និងបំពង់អុកស៊ីសែនជាច្រើនផងដែរ។ បើតាមប្រភពបានឲ្យដឹងថា ពេលនៅរស់ សុខភាពរបស់ Michael នៅបណ្តាឆ្នាំចុងក្រោយ គឺមិនសូវល្អទេ។ គាត់តែងតែប្រើប្រាស់ថ្នាំសម្រួលអារម្មណ៍ និងបំពាក់អុកស៊ីសែន ជំនួយក្នុងការដកដង្ហើម ព្រោះខ្សោយផ្លូវដង្ហើម។
ខាងក្រោមនេះ គឺជាបណ្តារូបភាពមួយចំនួន នៅក្នុងបន្ទប់ដេករបស់ Michael ថ្ងៃដែលគាត់ស្លាប់ទស្សនាដូចតទៅ៖












ដោយ៖ សិលាប្រភព៖ K14