ClipមួយដែលបានUploadឡើងលើអ៊ីនធើណេតកាលពីថ្ងៃទី១៤/៥ និយាយពីសកម្មភាពរបស់សិស្សសាលាស្រីពីរនាក់ពាក់មួកសុវត្ថិភាព ហើយបានប្រវាយប្រតប់គ្នាដោយប្រើមួកសុវត្ថិភាពវាយទៅលើក្បាលគូសត្រូវបានធ្វើឲ្យអ្នកនិយមប្រើអ៊ីនធើណេតរិះគន់យ៉ាងខ្លាំង។
នៅក្នុងclipនេះ ជាដំបូងសិស្សសាលាពីរនាក់ បានប្រវាយប្រតប់គ្នាដោយយកជើងធាក់ក្បាលគ្នាទៅវិញទៅមកនៅលើដងផ្លូវមួយ។ ក្រោយពីធុញទ្រាន់នឹងការប្រើដៃជើង សិស្សម្នាក់បានយកមួកសុវត្ថិ-ភាពនៅលើក្បាលសិស្សម្នាក់ទៀត និងវាយទៅលើក្បាលជាច្រើនដងលើគូសត្រូវដែលកំពុងតែចាញ់ប្រៀប។ ជាក់ស្តែងក្រោយពីការទ្រាំឲ្យគូសត្រូវវាយមកលើខ្លួនយ៉ាងដំណំហើយនោះភាគីដែលត្រូវគេវាយបានក្រោកឡើងហើយយកមួកសុវត្ថិភាពវាយតបទៅវិញ។ ការប្រវាយប្រតប់គ្នានេះកើតឡើងរវាងសិស្សសាលាស្រីពីរនាក់ កំពុងសិក្សានៅសាលាមួយ នៅប្រទេសវៀតណាម។
ជាក់ស្តែងទង្វើបែបនេះក៏ធ្លាប់កើតមានដែរ នៅក្នុងប្រទេសរបស់យើង។ កាលដែលCamnewsយកព័ត៌មានមកចុះផ្សាយនេះ គឺជាសារមួយចង់ដាស់តឿនដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ពិសេសយុវជន យុវនារិខ្មែរ សូមចៀសឲ្យឆ្ងាយនូវទង្វើអសីលធម៌ទាំងនេះ ដើម្បីថែរក្សាកិត្តិយសខ្លួនឯង គ្រួសាររបស់ខ្លួន ក៏ដូចជាប្រទេសជាតិរបស់យើងផងដែរ៕
ដោយ៖ សិលាប្រភព៖ zing