ព័ត៌មានអន្តរជាតិ ៖ កម្លាំងប៉ូលីសហុងកុង នឹងចាត់វិធានការ ចាំបាច់នានា ដើម្បីបោសសម្អាត ក្រុម បាតុករ ដោយសារ ការកើនឡើងនូវ ការប្រឈមមុខដាក់គ្នា​​   រវាងក្រុមបាតុករ និងមនុស្សរស់ នៅក្នុង​តំបន់ ។   នេះ បើយោង  តាមការលើកឡើង របស់មេបញ្ជាការប៉ូលីស ថ្លែងក្នុងសន្និសីទ សារព័ត៌មាន នៅថ្ងៃអង្គារ៍នេះ។

/

ភ្នាក់ងារសារព័ត៌មាន Channel News Asia  ចេញផ្សាយនៅថ្ងៃអង្គារ៍នេះ បានឲ្យដឹងថា ការប្រមូល គ្នា របស់មនុស្ស ដែលមានផ្នត់គំនិត ខុសៗគ្នា    ក្នុង តំបន់  Mong Kok បណ្តាលឲ្យការវិវាទគ្នា កើតមាន ឡើង ពីពេលមួយ ទៅពេល មួយទៀត។ នេះបើយោងតាមការលើកឡើង របស់លោក Hui Chun-tak មេបញ្ជាការប៉ូលីសហុងកុង។

លោក មេបញ្ជាការបានឲ្យដឹងផងដែរថា    ស្ថាន ភាព ហាក់ឈាន ទៅរកការប្រឈមមុខដាក់គ្នា រវាង មនុស្ស ពីរក្រុម ដោយក្រុមសកម្មជន ជាអ្នកបង្ក ព្រមទាំងបណ្តាលឲ្យតំបន់ Mong kok ក្លាយជាតំបន់ ដែលមានហនិភ័យខ្ពស់។ ក្រុមខ្លះមានចេទនា ព្រមទាំងញុះញ៉ុងឲ្យមានការបិទផ្លូវ  ជា ដើម ។ ប្រភព ដដែលបានបញ្ជាក់ថា ប៉ូលីសមានតួនាទី ក្នុងការរក្សាសុវត្ថិភាពប្រជាពលរដ្ឋ៕

ប្រែសម្រួល ៖ កុសលប្រភព ៖ ដើមអម្ពិល និង channelnewsasia