កាលពីពេលថ្មីៗនេះនៅប្រទេសចិនមានApple Storesចំនួនពីរកន្លែងត្រូវបានបិទទ្វារ
បន្ទាប់មានអ្នកIT ចំនួន៣០០បានធើ្វការស៊ើបអង្កេតទៅApple Store ដែលគ្មានសិទ្ធ
មកដាក់លក់នៅប្រទេសចិន។Apple Store ចំនូនពីរកន្លែងដែលត្រូវបិទទ្វារនោះមានទី
តំាងនៅទិសខាងត្យូងឆៀងខាងលិចខេត្តYunnanដែលApple Storeនេះគឺជាក្រុមហ៊ុន
ក្លែងក្លាយផលិតផលម៉ាកAppleទំាងស្រុងតែម្តង។តាមរបាយការណ៏ពី Appleបាននិយាយ
ថាក្រុមហ៊ុនApple Store បានតែ៤កន្លែងតែប៉ុណ្ណោះនៅប្រទេសចិន គឺ ពីរកន្លែងនៅប៉េកំាង
និងពីរកន្លែងទៀតនៅសៀងហៃ តែមិនមាននៅតំបន់ណាផ្សេងៗទៀតនៃប្រទេសចិនឡើយ។
គូសបញ្ជាក់ផងដែរថា Apple Storeក្លែងក្លាយ ដែលធើ្វចរាចរណ៏នៅប្រទេចិននោះគឺពួកគេបាន
យកគំរូម៉ូតអាវនិង ផ្លាកសញ្ញាApple មកដាក់និងតុបតែងដូចទៅនឹងApple Store យ៉ាងពិតប្រាកដ ប៉ុន្តែទំាងគុណភាពផលិតផល និង Software សុទ្ធតែមានគុណភាពអន់ជាទីបំផុត។
ប្រភពដើម channelnewsasia
ដោយ ដាននី