Morocco: យន្តហោះដឺកជញ្ជួនយោធាប្រេទេស Morocco បានហោះបុកភ្នំ បណ្តាល
អោយស្លាប់អ្នកដំណើរ ៧៨ នាក់ នៅតំបន់ភ្នំ Guelmim កាលពីម៉ោង ៩ ព្រឹកមិញ
នេះម៉ោងនៅប្រទេស Morroco។

យន្តហោះដែលជួបឧបត្តិវហេតុនេះ ជាប្រភេទយន្តហោះ C-130 បានដឹកទាហានចំនួន
៦០ នាក់ ជនស៊ីវិល ១២ នាក់ និង អ្នកបើកបរ ៩ នាក់។

មន្ត្រីរបស់ប្រទេសនេះបាននិយាយថា ឧបត្តិវហេតុនេបានកើតឡើងនា តំបន់ដែលមាន
ជំលោះ ភាគខាងលិចតំបន់Sahara។ រដ្ឋមន្ត្រីក្រសួងព័ត៍មាន Khaled Naciri បាន
និយាយថា ពួកគេកំពុងតែស្វែងរកសាកសព។

តាមសារព័ត៍មានក្នុងស្រុក MAP របស់ប្រទេសMorocco បានអោយដឺងថា មានមនុស្ស
៣នាក់នៅរស់ ប៉ុន្តែ ពួកគេបានរងរបួសធ្ងន់ ហើយមូលហេតុនៃការធ្លាក់នេះ
គឺបណ្តាលមកពីអាកាសធាតុមិនអំណោយផល។






ប្រភព៖ dailymail
ដោយ៖ មេត្តា