ព័ត៌មានអន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស Yangtze Evening News កាលពីវេលាល្ងាចម្សិលមិញនេះ បានចេញផ្សាយអោយដឹងថា នារីវ័យ ២៥ ម្នាក់ មាននាមត្រកូល Hu ជាពលរដ្ឋមកពីក្រុងNanjing ខេត្ត Jiangsu ប្រទេសចិន ត្រូវបានចាប់ឃាត់ខ្លួនជាបណ្តោះអាសន្ន ខណៈមានការជាប់ពាក់ព័ន្ធសង្ស័យថាបានជួលបុរសអនឡាញម្នាក់មកសម្លាប់ឪពុករបស់ខ្លួនក្រោយគាត់បានបំពានកេរ្តិ៍ខ្មាសរបស់នាង។
បើយោងតាមសម្តីមន្រ្តីប៉ូលីស បានអះអាងបន្ថែមអោយដឹងថា បុរសដែលជាជនដៃមានឈ្មោះ Zheng ជាអ្នកសម្លាប់បុរសជាឪពុកមាននាមត្រកូល Fu ស្តិតនៅក្នុងវ័យជាង ៦០ករណីឃាតកម្មសម្លាប់ខាងលើនេះ បានកើតឡើងកាលពីពេលកន្លងទៅនេះ ពោលគឺល្ងាចថ្ងៃអាទិត្យ។

ផ្ទុយទៅវិញ បើយោងតាមសម្តី ស្រ្តីជាម្តាយជនជាប់ចោទអោយដឹងថា នាងនឹងលោកFu បានលែងលះគ្នា បានរយៈពេលជាងមួយឆ្នាំមកហើយ ហើយបើនិយាយពីទំនាក់ទំនងឪពុកនឹងកូនស្រីរវាងពួកគេទាំងពីរនាក់វិញ ក៏មានភាពរកាំរកូស មិនចូលចិត្តគ្នាផងដែរ។ ផ្ទុយទៅវិញ កាលពីពេលកន្លងទៅ ជាមួយនឹងថ្នូរការផ្តល់ជាសាច់ប្រាក់មួយចំនួនដល់កូនស្រីខ្លួន លោក Fu បែរជាបំពានកេរ្តិ៍ខ្មាស់នាងទៅវិញ។ តែទោះជាយ៉ាងណា ទីភ្នាក់ងារសារព័ត៌មានដដែលនេះ បន្ថែមថា ចំពោះករណីឃាតកម្មមួយនេះ ក៏កំពុងតែ ស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតរបស់ក្រុមមន្រ្តីប៉ូលីសនៅឡើយ៕
* ព័ត៌មានអន្តរជាតិ ដ៏គួរអោយចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ២៨ នាក់ស្លាប់ រាប់រយនាក់ផ្សេងទៀត ដេកពេទ្យ ក្រោយឱម៉ាល់យក្ស បើកការវាយប្រហារ
- អ្នកវិទ្យាសាស្រ្ត មានភាពភ្ញាក់ផ្អើល ខណៈរកឃើញ សំណាកគំរូផូស៊ីល ត្រីពីបុរាណ មានមុខស្រដៀងទៅនឹង មនុស្ស
- ភ្ញាក់ផ្អើលខ្លាំង ខណៈពស់វែក ៥២ ក្បាល នៅតែបន្តបាត់ខ្លួន នៅឡើយ
- វីដេអូ ធ្លាក់យន្តហោះ ចំកន្លែងចតរថយន្តធនាគារ សម្លាប់មនុស្ស យ៉ាងហោច ១ នាក់
- ជាថ្មីម្តងទៀត មច្ចុរាជចិត្តត្រជាក់ សម្លាប់មនុស្ស យ៉ាងហោច ១៩ នាក់ នៅឯភាគ ខាងជើង ប្រទេស
- កិច្ចប្រជុំកំពូល មហាសន្និបាទអង្គការសហប្រជាជាតិ លើកទី ៦៨ បានចាប់ផ្តើមហើយ
- ច្រើនជាង ១ ម៉ឺន ៥ ពាន់នាក់ នាំគ្នារត់ចែកជើងគ្នា ខណៈភ្នំភ្លើងផ្ទុះ នៅទឹកដី តំបន់អាស៊ី- ៩៧ នាក់ស្លាប់ ខណៈ ៥៨ នាក់បន្តបាត់ខ្លួន ក្រោយមានការវាយប្រហារយ៉ាងដំណំ ពីសំណាក់ឃាតករ ចិត្តត្រជាក់
ដោយ ៖ ពិសិដ្ឋប្រភព ៖ chinadaily