អង់គ្លេស៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្ងៃទី ២៤ វិច្ឆិកាកន្លងទៅនេះថា មានសិស្សដែលកំពុងបន្ដការសិក្សា ក៏ដូចជាសិស្សដែលបានបញ្ចប់ការសិក្សាជាច្រើនាក់ បានចូលទៅក្នុងហាងទំនើប ហើយទិញទឹកដោះគោ រួចចេញមកលើថ្នល់ ចាក់ទឹកគោស្រោចលើក្បាលគេតែម្ដង។


ប្រភពដដែល បានអោយដឹងទៀតថា រឿងដ៏ចម្លែកមូយនេះ បានកើតឡើងក្នុងទីក្រុង Newcastle និងមួយផ្នែកទៀត គឺទីក្រុង Nottingham ។ ទោះបីជាយ៉ាងណាក៏ដោយ គេគ្រាន់តែលឺសិស្សទាំងអស់នោះ និយាយថា ពលរដ្ឋទាំងអស់គួរតែជាទឹកដោះគោ យើងត្រូវការបដិវត្ដន៍ we should start a revolution ។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕
ដោយ៖ មឿន ប្រភព៖ dailymail