ថ្មីៗនេះ @evleaks បានបញ្ចេញរូបថតបែកធ្លាយមួយ ដែលត្រូវបានគេជឿថា ជារូបថត Galaxy Tab 4 7.0 កំណែ tablet mini អេក្រង់ ៧អ៊ិន្ឈ៍ ជំនាន់ថ្មី មកពីក្រុមហ៊ុនទូរស័ព្ទកូរ៉េខាងត្បូង។

រូបភាពផ្នែកខាងមុខ បង្ហាញថា Galaxy Tab 4 7.0 ស្រដៀងនឹង Galaxy Note 3 ដែលជ្រុងទាំង ៤របស់វាមានរាងកោង។ ប្រភពព័ត៌មាន បានសន្និដ្ឋានថា ផ្នែកខាងក្រោយរបស់ Galaxy Tab 4 7.0 អាចត្រូវបានស្រោបជ័រប្រភេទដូចស្បែក មួយស្រទាប់ ដូចទៅនឹងកំណែ phablet មុន។ មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា Galaxy Tab 4 អេក្រង់ 7.0 នេះ នឹងត្រូវបានភ្ជាប់មកជាមួយនូវប៊ិច S-Pen ដែរ ឬអត់នោះទេ។អំពីគ្រឿងម៉ាស៊ីន ក្នុងព័ត៌មានចចាមអារ៉ាម Galaxy Tab 4 7.0 ត្រូវបានគេជឿថា មានអេក្រង់ ៧អ៊ិន្ឈ៍ ដែលមានរីសូលូសឹន 800x1.280 pixel រួមនឹងឈីប quad-core 1,2 Ghz ។ ចំណែក ថាមពលថ្ម 4.450 mAh និង RAM 1GB ។

ប្រសិនព័ត៌មានបែកធ្លាយនេះ ជាការពិត នោះ វានឹងក្លាយជាកុំព្យូទ័រ tablet តម្លៃទាប របស់ក្រុម Samsung ។ សង្ឃឹមថា ក្រុមរបស់កូរ៉េខាងត្បូងនេះ អាចនឹងដាក់លក់ក្នុងតម្លៃទាក់ទាញ និងមានប្រយោជន៍ច្រើន ដល់អ្នកប្រើប្រាស់៕
ប្រែសម្រួលដោយ ៖ តារាប្រភព ៖ GsmArena/Droid-life