ព័ត៌មានអន្តរជាតិ ៖ ពិតណាស់ ប្រសិនបើពពួកសត្វតោកំណាច ចេះកុម្ម៉ង់ ក៏ដូចជាបញ្ជាទិញចំណី យកទៅដល់ទីកន្លែងមែននេះ ដូច្នេះ ក្រុមមនុស្សដែលជាអ្នកទេសចរ គឺជាជម្រើសដ៏ល្អបំផុត ព្រោះថា រាល់ភ្ញៀវទេសចរទាំងអស់ អាចនឹងមានឱកាស ផ្តល់ជាចំណីដោយផ្ទាល់ទៅពពួកសត្វកំណាច ស៊ីសាច់ជាអាហារ នៅឯសួនសត្វឧទ្យានជាតិសត្វព្រៃ Orana Wildlife Park ក្នុងក្រុង Christchurch ប្រទេស New Zealand តាមរយៈការជិះឡានទ្រុងចូលទៅដល់កន្លែងដែលពួកវារស់នៅតែម្តង។

ជាមួយនឹងបទពិសោធន៍ផ្តល់ចំណីផ្ទាល់បែបនេះ ក្រុមភ្ញៀវទេសចរគ្រប់រូបតែងលាន់មាត់ថាវាពិតជារន្ធត់ជាខ្លាំង ជាមួយនឹងការផ្តល់ចំណីបែបនេះ ព្រោះថាពួកយើងបាននៅជិតកៀកវាមែនទែន ។ ប្រភពសារព័ត៌មានដដែលបន្ថែម សេវាកម្ម ដែលជាបទពិសោធន៍ ជួបផ្ទាល់ជាមួយនឹងពពួកសត្វតោកំណាចមួយនេះ មួយលើកៗ មានតម្លៃ ១៥ ផោនក្នុងមួយនាក់ ។

ក្រុមមនុស្សដែលជាភ្ញៀវទេសចរ មានភាពភ័យរន្ធត់ បើកភ្នែកធំៗសម្លឹងមើលពពួកសត្វទាំងនោះ ខណៈក្រុមការងារ កំពុងតែផ្តល់ចំណី ហើយអ្វីដែលជាការចាំបាច់និងខានមិនបាននោះគឺថា អ្នកបើកបររថយន្តមួយនេះ ត្រូវធានាអោយបានថា រថយន្តគឺមានសាំងពេញ បើមិនដូច្នេះទេ ម្នាក់ៗពិតជាញ័រជើងដៃ ជាក់ជាមិនខាន៕


* ព័ត៌មានមួយចំនួនផ្សេងទៀត មាននៅខាងក្រោម ៖
- វីដេអូ ព្រឺក្បាល រន្ធត់ចិត្តបំផុត ល្បីពេញហ្វេសប៊ុក ទុកកូនតូច អោយលេង ជាមួយនឹង ពស់វែក- វីដេអូមួយនេះ ជាសញ្ញាណលេចចេញ នូវសត្វចម្លែកសមុទ្រ ឬ?- ដៃប្រដាប់ដោយកាំបិទ ចេញសម្លាប់រង្គាល ស្លាប់ ៤ នាក់ នៅទីសាធារណៈ
ដោយ ៖ រិទ្ធីប្រភព ៖ ដឹមីរ័រ