ព័ត៌មានអន្តរជាតិ ៖ ជនរងគ្រោះ ២ នាក់បានស្លាប់បាត់បង់ជីវិត ក្នុងហេតុការណ៍ បាញ់បោះគ្រាប់ ពិត ២ ដាច់ដោយឡែក ពីគ្នា នៅអាគារសាកលវិទ្យាល័យពីរកន្លែងនារដ្ឋ តិចសាស់ និង Arizona សហរដ្ឋអាមេរិក តួយ៉ាង ហេតុការណ៍ បាញ់បោះគ្រាប់ ពិត ២ ដាច់ ដោយ   ឡែក ពីគ្នា លើកនេះ​ បានកើតឡើង មុននិងក្រោយគ្នា ចន្លោះពេលត្រឹមតែ ១ម៉ោងតែប៉ុណ្ណោះ ។

/

ជនរងគ្រោះម្នាក់ត្រូវបានសម្លាប់ ខណៈ ៣ នាក់  ទៀត  របួស នៅ  ក្នុងហេតុការណ៍ បាញ់ប្រហារ លើក ដំបូង នៅ សាកល វិទ្យាល័យ Northern Arizona University ព្រឹក ថ្ងៃ  សុក្រ លុះមួយម៉ោង ក្រោយមក ពោល ព្រឹក ថ្ងៃសុក្រ     ដដែលនោះ មានករណីបាញ់ប្រហារ នៅឯសាកលវិទ្យាល័យ Texas Southern University ដែលបានបណ្តាលអោយមនុស្ស ម្នាក់ ស្លាប់បាត់បង់ជីវិត ។

/

សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណីវាយប្រហារ បាញ់គ្រាប់ពិត ដាច់ដោយឡែក ទាំង ពីរលើកនេះ គឺបានកើតឡើង អំឡុងពេលដែល ប្រធានាធិបតី សហរដ្ឋ   អាមេរិក បារ៉ាក់ អូបាម៉ា ធ្វើដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ក្រុមគ្រួសារនៃសព រងគ្រោះពី   ការ  បាញ់ប្រហារ នៅក្នុងរដ្ឋ Oregon កាល  ពី ពេល កន្លងទៅនេះ ។ ភ្លាមៗមកដល់រដ្ឋ Oregon លោក អូបាម៉ា ត្រូវបានក្រុម សកម្មជន ចំអក តវ៉ា ជាមួយនឹងភាព   មិន ពេញចិត្តរបស់ខ្លួន ដោយអំពាវនាវ អោយរដ្ឋាភិបាល របស់លោករឹតត្បិតឡើងវិញ សិទ្ធកាន់កាប់កាំភ្លើង ក្រោយ  ពីផ្ទុះវិនាសកម្ម សម្លាប់ សិស្សនិស្សិត ៩ នាក់ នៅឯ សាកលវិទ្យាល័យសហគមន៍ Umpqua Community College ទីក្រុង Roseburg រដ្ឋ Oregon ចុងសប្តាហ៍កន្លងទៅនេះ ។

- អាន ៖ ខ្មាន់កាំភ្លើង បន្សល់ សារ ស្អប់ខ្ពើម នៅកន្លែងកើតហេតុ ខណៈ Obama ខឹងសម្បារ ជាខ្លាំង វប្បធម៌ច្រំដែល

/

/

ក្រោយពីជំនូបប្រជុំឯកជន ជាមួយក្រុមគ្រួសារជនរងគ្រោះ លោកអូប៉ាម៉ា ប៉ះពាល់ផ្លូវចិត្ត ខណៈ ខូចចិត្តជាទម្ងន់ តាំងតែពីដើមរៀងមក មកម្ល៉េះ ពាក់ព័ន្ធនឹង  វប្បធម៌  ច្រំដែល វាយប្រហារ បាញ់ បោះ គ្រាប់កាំភ្លើងពិត ខណៈបរិបទនេះនាំអោយលោកមានកម្លាំងចិត្ត ប្តេជ្ញា  គ្រប់គ្រងសិទ្ធ កាន់ កាប់កាំភ្លើង  ដោយបាន លើកឡើងក្តែង ៗ  អោយ  ដឹងថា ៖ ពួកយើងនឹងរួបរួមគ្នា ជាប្រជា ជាតិ មួយ ដើម្បីមើលអោយឃើញ ពីការប្រែប្រួល ថាតើអាចការពារ បញ្ហាប្រឈមខ្លាំងមួយនេះ ដោយ របៀបណា ។

គួរបញ្ជាក់ថា ខ្មាន់កាំភ្លើង ពាក់ព័ន្ធនឹងការវាយប្រហារលើកទី ១ ក្នុង  រដ្ឋ  Arizona មានឈ្មោះថា Steven Jones វ័យទើបតែ ១៨ ឆ្នាំ ត្រូវអាជ្ញាធរមានសមត្ថកិច្ចចាប់ឃាត់  ខ្លួន និងប្រឈមនឹងការ ចោទប្រកាន់ ដាក់ពន្ធនាគារ នៅថ្ងៃខាងមុខ ដោយរង់ចាំ សវនាការជាមុនសិន ។ ស្លាប់ម្នាក់របួស ៣នាក់ ទាំងអស់គ្នា គឺជាសមាជិកមកពីសមាគមបុរសខណៈខ្មាន់កាំភ្លើងមិនមែនជាសមាជិកមក ពីសមាគមបុរសនោះទេ ។ ដោយឡែក ករណីបាញ់ប្រហារលើកទី ២ ជនសង្ស័យ ២នាក់ត្រូវបាន ឃាត់ខ្លួន ខណៈជនសង្ស័យម្នាក់ទៀត រត់គេចខ្លួនបានសម្រេច ៕

/

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី