បន្ទាយមានជ័យ ៖ ពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ មាន ចាន់សុភ័ក្រ្ត ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិគោក ស្វាយ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យបានឲ្យដឹងថា កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ ២០១៣ ពេលព្រលប់ ខ្លួនត្រូវបានផ្កាយ១ទំនើងម្នាក់ វាយក្បាលនឹងកាំភ្លើងខ្លីបណ្តាលឲ្យរងរបួស ហើយ គេចខ្លួនបាត់។

ជនរងគ្រោះខាងលើបានបន្តថា ផ្កាយ១ទំនើងនោះមានឈ្មោះ ចៃ ស៊ុង ភេទប្រុស អាយុជាង៤០ឆ្នាំ មាន ផ្ទះសម្បែងនៅខេត្តបាត់ដំបង  ជាមេឈ្មួញនាំឈើគ្រញូងចូលពីថៃមកកម្ពុជាដ៏សកម្ម ជានគរបាលពាក់ ផ្កាយ១ នៅក្រសួងមហាផ្ទៃ ។ជនរងគ្រោះបានបន្តថា មុនកើតហេតុផ្កាយ១ទំនើង ចៃ ស៊ុង បានជិះម៉ូតូឌុប គ្នាជាមួយឈ្មោះ អ៊ុល បានមកឈប់មុខផ្ទះរបស់ខ្លួន រួចស្ទុះមកវាយខ្លួនទាំងកំរោល និងមិនដឹងមូលហេតុ ដោយកាំភ្លើងខ្លី បណ្តាលឲ្យបែកក្បាលរងរបួសយ៉ាងធ្ងន់ធ្ងររួចគេចខ្លួនអស់ ក្រោយកើតហេតុភ្លាមៗ ខ្លួន បានទៅប្តឹងនគរបាលស្រុក ឲ្យជួយអន្តរាគមន៍តែហាក់ដូចគ្មានអ្នកអើពើ ខ្លួនក៏បានទៅប្តឹងកម្លាំង អ.ហ ស្រុកមង្គលបុរី ទើបឈានដល់ការស្ទាក់ចាប់បានរថយន្តរបស់ជនបង្ក តែជនសង្ស័យរត់បាត់។

ជនរងគ្រោះ មាន ចាន់សុភ័ក្រ្ត បានបញ្ជាក់ថា រវាងខ្លួននឹងឈ្មោះ ចៃ ស៊ុង នេះមិនធ្លាប់មានទំនាស់អ្វីជា មួយគ្នាពីមុនមកទេ ។ តែខ្លួនធ្លាប់ធ្វើជាអ្នកមើលការខុសត្រូវឈើគ្រញូងនៅព្រំដែនថៃ មុននាំចូលតាម ច្រករបៀងខុសច្បាប់មកកម្ពុជា ឲ្យលោកផ្កាយ១រូបនេះមួយរយៈ ក្រោយមកខ្លួនបានឈប់ដោយមានថៅ កែផ្សេងឲ្យថ្លៃពលកម្មខ្ពស់ជាងខ្លួន បានទៅធ្វើការកន្លែងផ្សេងទើបឈ្មោះ ចៃ សេង នេះមានមិនសប្បាយ ចិត្ត ។

បច្ចុប្បន្នរថយន្តរបស់លោកផ្កាយ១ ចៃ ស៊ុង មានម៉ាកឡុចស៊ីស GS300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L:6585 ត្រូវបានកម្លាំង អ.ហ ស្រុកមង្គលបុរីចាប់ឃាត់ យកមករក្សាទុក ដើម្បីចាប់ការតាមនីតិ វិធីច្បាប់ ។

ប្រភពច្បាស់ការណ៍មួយចំនួនបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ច  អ.ហ ឃាត់យករថយន្តទៅកន្លែង លោក ផ្កាយ១ទំនើងនោះ ពេលនេះកំពុងរត់ពឹងគេឯងឲ្យជួយរត់ការបិទព័ត៌មាន និងចង់ដោះស្រាយក្រៅប្រព័ន្ធ តុលាការជាមួយជនរងគ្រោះទៀតផង ៕

width=500

width=500

width=500

ដោយ៖ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល