បុរសៗភាគច្រើនមិនថាជានៅទីណាទេ រាល់ពេលដែលស្រវឹងស្រាជោគជាំ ស្ទើរតែដើរលែចង់រួចទៅហើយ ក៏នៅតែចង់មានះបើកបរយានយន្តដោយខ្លួនឯងទៀត បើទោះជាច្បាប់ហាមឃាត់ រឺមានសេចក្តីប្រកាសណែនាំហើយក៏ដោយ។

នៅក្នុងវីដេអូបរទេសខាងក្រោមនេះ គឺនិយាយអំពីបុរសម្នាក់ដែលកំពុងស្ថិតក្នុងស្ថានភាពស្រវឹងស្រាជោគជាំទៅហើយ បានដើរសំដៅមកជិតរថយន្តរបស់ខ្លួនក្នុងគោលបំណងបើកបរត្រលប់ទៅផ្ទះវិញ។ ប៉ុន្តែដោយភាពស្រវឹងខ្លាំងទៅហើយនោះ សូម្បីតែចាក់សោរទ្វាររថយន្តក៏គាត់ចាក់មិនត្រូវផង។

/

ទន្ទឹមនឹងនោះ មានបុរសម្នាក់ផ្សេងទៀតបានដើរកាត់បុរសម្នាក់ដែលកំពុងស្រវឹងនោះ ប្រហែលជាគាត់ឃើញទើសភ្នែកពេក ហើយដោយបារម្ភពីគ្រោះថ្នាក់ដែលអាចកើតឡើងដោយចៃដន្យពេលបើកបរផងនោះ គាត់ក៏បានជួយបុរសដែលស្រវឹងស្រានោះ ដោយបញ្ចៀសពីការបើកបររថយន្តដោយខ្លួនឯង(ដោយមិនបានបើករថយន្តឲ្យ រឺហៅអ្នកផ្សេងឲ្យជួយបើកឲ្យឡើយ។ ថាតើការជួយរបស់បុរសម្នាក់នោះតាមវិធីសាស្រ្តណា សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នាណា!

ដោយ៖ សិលា