កាលពីថៃ្ងទី24 ខែកក្កដាកន្លងទៅនេះមានគឺជាថៃ្ងដំបូងដែលអ្នកដែលអាច
ស្រលាញ់ភេទដូចគ្នាអាចរៀបការបានដោយស្របច្បាប់នៅសហរដ្ឋអាមេរិច
ទីក្រុងNew York។តាមគេហទំព័រ amusingplanet បានបង្ហាញអោយដឹងថា
មានប្រុសៗនិងស្រីៗដែលស្រលាញ់ភេទដូចគ្នាជិតជាង១០០០ពាន់បាននំា
គ្នាមកឈរតំរៀបជួរគ្នា ដើម្បីសុំអេតាស៊ីវិលដើម្បីរៀបការស្របច្បាប់និងរួម
រស់ជាមួយគ្នាជាបី្តប្រពន្ធពិតប្រាកដ ដូចមនុស្សប្រុសនិងមនុស្សស្រីធម្មតា។

តាមសេចកី្តរាយការណ៏ពី Mayor Michael Bloomberg's office បាននិយាយថា មានដៃគួស្រលាញ់ភេទដូចគ្នាចំនួន៦៥៩គួបានអនុញ្ញាតបានចុះអេតាស៊ីវិល
ប៉ុន្តែមានតែ៤៨៤គូបាននំាគ្នាសំរេចចិត្តរៀបចំពិធីរៀបអាពាហ៏ពិពាហ៏។
គូសបញ្ជាក់ផងដែរថានៅទីក្រុងNew York និងត្រូវទទួលស្គាល់អោយអ្នក
ស្រលាញ់ភេទដូចគ្នារៀបការដូចនៅ Iowa, Massachusetts,New Hampshire,
Vermont, Washington D.C., Maryland និង Rhode Island។










ប្រភពដើម amusingplanet
ដោយ ខេមរៈ