នាវាមុជទឹករបស់ចិនមួយកាលពីថ្ងៃម្សិលមិញបានធ្វើការមុជចូលក្នុងជំរៅទឹកសមុទ្រ៥០០០
ម៉ែត្រនៅប៉ាស៊ីហ្វិក ភាគឦសាន។

តាមការប្រកាសរបស់គណះកម្មការ សាគរសាស្រ្តជាតិប្រទេសចិន (SOA) ដែលផ្សាយនៅ
លើប្រព័ន្ធព័ត៌មាន Xinhua បានឲ្យដឹងថា ការមុជទឹកសាកល្បងនេះត្រូវបានប្រារព្ធឡើង
កាលពីម៉ោង៣និង៣៨នាទីថ្ងៃ២៥កក្កដាម៉ោងនៅប្រទេសចិន។ នាវាមុជទឹកនេះត្រូវបាន
ផលិតឡើងសំរាប់ការចុះក្នុងជំរៅទឹកដល់ទៅ ៧.០០០ម៉ែត្រនិងកាលពីថ្ងៃព្រហស្បត៍
សប្តាហ៍មុនវាបានផ្ទុកមនុស្ស៣ នាក់ចុះទៅក្នុងទឹកជំរៅ៤.០២៧ម៉ែត្រ។ ក្រៅពីនោះSOA
ក៏បានបន្ថែមថា JiaoLong និងបន្តការមុជចូលក្នុងជម្រៅទឹកសមុទ្រដល់ ៧០០០ម៉ែត្រនៅ
ឆ្នាំ ២០១២ខាងមុខនេះ។
បានដឹងថា ការមុជទឹកបានជ្រៅបំផុតពីមុនធ្វើឡើងដោយកងទ័ពជើងទឹកអាមេរិកដែល បានចុះទៅដល់បាតសមុទ្រ Mariana Trench ជាចំណុចជ្រៅបំផុតនៃមហាសមុទ្រលើ
ពិភពលោកគឺ១១.០០០ម៉ែត្រកាលពីឆ្នាំ១៩៦០។

ចិនបានឲ្យដឹងថាការអភិវឌ្ឍន៍បច្ចេកវិទ្យាយានមុជទឹករបស់ខ្លួននោះគឺក្នុង បំណងធ្វើការ
សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ រុករកនិងប្រើប្រាស់ប្រភពធនធានធម្មជាតិ។
ក៏ប៉ុន្តែការជំរុញរុករកធនធាន ការពង្រីកយ៉ាងឆាប់រហ័សវិស័យយោធា ក៏ដូចជាការប្រកាស យ៉ាង
មុតមាំថ្មីៗនេះរបស់ចិននៅលើតំបន់សមុទ្រមានជម្លោះ ក៏បង្កើតឡើងការបារម្មណ៍ជា
ច្រើនពីសហគមន៍អន្តរជាតិ។
ប្រភព៖ vnexpress
ដោយ៖ ណាវិ