កូនស្រីរបស់ប៉ូលិសម្នាក់នៅទីក្រុង San Antonio រដ្ឋ Texas អាមេរិក ទើបនឹងត្រូវបានរក
ឃើញនៅក្នុងស្ថានីយឧតុនិយមចាស់មួយក្រោយពីគ្រូសារប្រកាសថាបាត់ខ្លួន។
Rebecca Maria Herrera អាយុ៦ឆ្នាំបានបាត់ខ្លួននៅម៉ោង១៩យប់ថ្ងៃទី២៣កក្កដាឆ្នាំ
២០១១។ ប៉ូលីសនិងអ្នកជិតខាងស្ម័គ្រចិត្តជួយទៅរកក្មេងនោះអស់រយៈពេល៣ម៉ោង
ប៉ុន្តែគ្មានលទ្ធផល។ តែប៉ុន្មាននាទីក្រោយបន្ទាប់មក បងប្រុសអាយុ១០ឆ្នាំរបស់Herrera
បានបើកស្ថានីយរលកធាតុអាកាសចាស់មួយដែល បោះចោលនៅទីលានក្រោយផ្ទះ
ហើយ ក៏បានរកឃើញសាកសពប្អូនស្រីរបស់ខ្លួនក្នុងនោះ។

អ្នកជិតខាងសុំលាក់ឈ្មោះម្នាក់បានបង្ហើបឲ្យដឹងថា ស្រាប់តែ ពួកខ្ញុំឮសម្លេងស្រែករបស់
គេថាបានរកឃើញក្មេងស្រីក្នុង ស្ថានីយរលកធាតុអាកាសនោះ។ គ្មានអ្នកណាអាចស្មានបាន
ហេតុអ្វី Herrera បានចូលក្នុងស្ថានីយរលកធាតុអាកាសនេះ។
Huffington Post បាននាំមពាក្យរបស់មន្ត្រីម្នាក់ បានឲ្យដឹងថា ជនរងគ្រោះមានរាងតូចជាង
ក្មេងដែលមានអាយុដូចគ្នា ហើយចូលចិត្តលេងបិទពួន។ ប៉ូលិសបានឲ្យដឹងថា ប្រហែលជា
Herrera បានច្រមុលចួលស្ថានីយរលកធាតុអាកាសនោះ ហើយមិនអាចចេញបាន។ ប៉ូលិស
កំពុងស៊ើបអង្កេតបន្ថែមអំពីការស្លាប់នេះ។
ប្រភព៖ ngoisao, Huffington Post
ដោយ មិនា .