ស្បែកជើង គឺជារបស់មួយ ដែលកីឡាករបាល់ទាត់ មិនអាចខ្វះបាន ក្នុងពេលចូលលេងបាល់ម្តងៗ ។ ស្បែកជើងមិនត្រឹមតែ ការពារប្រអប់ជើង ក្នុងពេលលេងនោះទេ តែវាក៏ជួយក្នុងសន្ទុះនៃការលេង របស់កីឡាករផងដែរ ។ ក្រុមហ៊ុនផលិតស្បែកជើងកីឡា ល្បីៗតែងតែជួលអោយកីឡាករបាល់ទាត់ល្បីៗជាច្រើន ពាក់ស្បែងជើងរបស់គេ ដើម្បីផ្សាយពាណិជ្ជកម្ម ហើយក៏ដើម្បីអោយកីឡាករនោះ បានប្រើសាកល្បងស្បែកជើងនោះផងដែរ ។ ខាងក្រោមនេះ ជាបណ្តាម៉ូតស្បែកជើងល្បីៗ ដែលកីឡាករល្បីៗរបស់ English Premier League នឹងពាក់ក្នុងរដូវកាលនេះ ៖

-Adidas Adizero F50 ៖ ជាស្បែកជើងដែលជួយអោយកីឡាករ Robin Van Persie ឈ្នះបានស្បែកជើងមាស ជាកីឡាករស៊ុតច្រើនជាងគេ កាលពីរដូវកាលមុន ។ រដូវកាលនេះ Van Persieនឹងត្រូវប្រជែងជាមួយនិង កីឡាករដែលពាក់ F50 ផ្សេងទៀតគឺ Gareth Bale (Tottenham) និងLuis Suarez (Liverpool) ។ តំលៃ ១៦០ ផោន

adidas
Predator:

-Nke Hypervenom ៖ ជាស្បែកជើងដែលរចនាយ៉ាងពិសេសពី អ៊ីតាលី ដែលកីឡាករនឹងពាក់វាមានដូចជា Wayne Rooney, Danny Welbeck, Alex Oxlade-Chamberlain ។ តំលៃ ១៦០ ផោន

nike
Footwork:

-PUMA evoSPEED 1.2 ៖ ជាស្បែកជើងដែលរចនាឡើងពិសេស សំរាប់ក្នុងការបន្ថែមល្បឿនរត់ដែលកីឡាករដូចជា Sergio Aguero, Olivier Giroud, Adam Lallana នឹងពាក់វា ។តំលៃ១៤០ ផោន

Puma
Tools:

-UMBRO Speciali ៖ ជាស្បែកជើងដែលផ្តោតសំខាន់ទៅលើ ការពារបាតជើងនៃផ្ទៃកណ្តាល ។កីឡាករដែលនឹងពាក់វាមានដូចជា Andy Carroll និង Joe Hart ។ តំលៃ ៩០ ផោន

umbro
JoeEngland's

-WARRIOR Gambler ៖ ជាស្បែកជើងដែលផ្តោតសំខាន់ ទៅលើជំហររបស់អ្នកពាក់វា​ ។កីឡាករដែលពាក់វាមានដូចជា Marouane Fellaini និង Tom Ince ។ តំលៃ ១១០ ផោន

warrior
Little

-UNDER ARMOUR Blur ៖ ជាស្បែកជើង ដែលជំនួយក្នុងលំនឹងនៃការរត់ ដែលកីឡាករនឹងពាក់វាគឺ Benoit Assou-Ekotto តំលៃ ១៥០ ផោន ៕

ua

 

Brushed

 

ដោយ ៖ កុសលប្រភព ៖ dailymail