ថ្មីៗនេះ វីដេអូហ្គេមមួយ ត្រូវបានគេបង្ហោះចូលគេហទំព័រវីដេអូ Youtube ដែលយកកីឡាករបាល់ទាត់ដ៏ល្បី Cristiano Ronaldo ទៅធ្វើជាតួអង្គចារម្មក្នុងហ្គេមនោះ ។"Terrorism"ហ្គេមនោះគឺជាហ្គេម បែបបាញ់ប្រហារ ចារកម្មហិង្សាមួយ ដែលមានឈ្មោះថា GTA ដែលយើងតែងតែហៅថា ចោរលួចឡាននោះ ។ ក្នុងវីដេអូ Ronaldo គឺជាតួឯក ក្នុងហ្គេមនោះប្រើប្រាស់កាំភ្លើង ដូចបងធំសង្គមងងឹត ។ អ្នកធ្វើវីដេអូនោះ ក៏បានបង្អាប់ Ronaldo ដោយអោយតួអង្គក្នុងនោះ និយាយថា Messi ល្អជាង Ronaldo ។ ដើម្បីកុំអោយអស់ចំងល់ យើងសុំនាំអារម្មណ៍ទស្សនិកជន ទៅទស្សនាតែម្តង ៕

 

ដោយ ៖ កុសលប្រភព ៖ youtube