ភ្នំពេញ ៖ ក្រោយពីមានហេតុការណ៍ដែលបុរសមិនស្គាល់អត្តសញ្ញា​ណ បានលោតទឹកសម្លាប់ខ្លួនទាំងមិនដឹងមូលហេតុថា មកពីរឿងអីដែលសម្រេចចិត្តគិតខ្លីបែបនេះ ។ 

ក្រោយបែកធ្លាយវីដេអូនេះតាមរយៈគណនី Facebook របស់បុរសម្នាក់ កាលពី ១៦ ម៉ោងមុន នៅក្នុងសកម្មភាពដែលបុរសមិនស្គាល់អត្តសញ្ញា​ណ បានលោតទឹកសម្លាប់ខ្លួនទាំងមិនដឹងមូលហេតុនៅលើស្ពានជ្រោយចង្វារ ដោយលើកឡើងជាមួយនិងមតិយោបល់ស្ទើរដូចៗគ្នាថា គ្នាច្រើនប៉ុន្តែគ្មានប្រយោជន៍គិតតែពីថត ប៉ុន្តែមិនជួយគ្នាឲ្យមានជិវិតសិន រីឯមតិមួយចំនួនបានលើកឡើយថា បើគាត់ចង់ស្លាប់ឲ្យគាត់ស្លាប់ទៅដើម្បីបំពេញបំណងរបស់គាត់ ។ 

នៅជុំវិញហេតុការណ៍នេះផងដែរ​ ពិតជាធ្វើឲ្យមហាជនរិះគន់យ៉ាងចាស់ដៃ ក្រោយលេចធ្លាយវីដេអូមួយ តាមរយៈគណនី Facebook របស់បុរសម្នាក់ ដោយសារជួយបុរសដែលចង់លោតទឹកមិនបាន ប៉ុន្តែទោះបីជាយ៉ាងណាក៍ដោយ យើងនៅមិនទាន់បានដឹងនៅឡើយទេថា រឿងពិតនៅក្រោយរឿងនេះជាយ៉ាងណានៅឡើយទេ ។ 

សូមទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕

/

ដោយ ៖​ គន្ធា

ប្រភព ៖ FB