Blog ប​ច្ចេកវិទ្យា Droidgator ទើបតែបានបង្ហោះនូវរូបភាព Board របស់ផលិតផលមួយដែលត្រូវបានគេចាត់ទុកថាជារបស់ iPhone 5S។ ក្នុងនោះ ការរចនាម៉ូត Board នៃឧបករណ៍នេះ ដូចស្ទើរតែដូចទាំងអស់ទៅនឹង iPhone 5។ តាមរយះនេះ យើងអាចសន្និដ្ឋានបានថា iPhone 5S នឹងនៅតែត្រូវបានបំពាក់អេក្រង់ទំហំ 4 inch Retina។

គេហទំព័រ blog នេះបានឲ្យដឹងថា chip A7 នៅក្នុងរូបភាពចចាមអារាមនិយាយខាងលើនេះ គឺជាប្រភេទ Quad Core ល្បឿន 1,2 GHz រួមជាមួយក្រាហ្វិក PowerVR SGX553MP4 និងRAM ទំហំ2 GB។ ក្រៅពីនេះ យើងអាចឃើញផ្នែកមួយនៃ chip របស់ Qualcomm, អាចជា modem 4G LTE។

/

Wall Street Journal ក៏ទើបតែបានចុះផ្សាយព័ត៌មានមួយបានឲ្យដឹងថា Foxconn បានប្រកាសព័ត៌មានជ្រើសរើសកម្មករថ្មីចំនួន ១ម៉ឺននាក់ ដើម្បីផ្គត់ផ្គង់សេវាកម្មផលិត iPhone ថ្មីតាំងពីចុងខែមីនា។តាមរយះព័ត៌មានដែលបានចុះផ្សាយ នៅលើគេហទំព័រនេះ iPhone 5S នឹងមានច្រើនពណ៌ផ្សេងគ្នាកាមេរ៉ាមានការ Upgrade (អាច 13 megapixel) និងបង្ហាញខ្លួននៅរដូវវិស្សមកាលឆ្នាំនេះ៕

ដោយ៖ សិលាប្រភព៖ Zng