iPhone 5, ពិតជាអស់សង្ឃឹម រឺ ប្រើប្រាស់ iPhone 5 នឹងធ្វើឲ្យអ្នកកាន់តែពិបាកទ្រាំច្រើនជាងមុនគឺជាបណ្តាការផ្សាយពាណិជ្ជកម្ម ដែលបានលេចឡើងនៅតាមបណ្តាហាងរបស់ LG Optus, ដែលជាក្រុមហ៊ុន Network កូរ៉េមួយរបស់ LG។​ ប៉ុន្តែការបន្តុះបង្អាប់ដល់ iPhone និង Apple នៅមិនបានបញ្ឈប់ត្រឹមនឹងទេ។ ថ្មីៗនេះ LG បានចុះផ្សាយនូវ poster ពាណិជ្ជកម្មមួយនៅលើកាសែតកូរ៉េជាច្រើន ដែលបានធ្វើឲ្យគេគិតភ្លាមថា ក្រុមហ៊ុននេះកំពុងផ្លែផ្កាទៅលើ Apple និង iPhone។

width=422

ពាណិជ្ជកម្មរបស់ LG បានបង្ហាញនូវរូបភាពផ្លែប៉ោមួយផ្លែ ត្រូវបានខាំអស់មួយដុំ និងត្រូវកាត់ដាច់ជាពីរដោយស្មាតហ្វូន Optimus G។ នេះគឺជាពេលវេលាក្នុងការសំរេចចិត្ត សំរាប់ពីរឆ្នាំបន្ទាប់ទៀតរបស់អ្នក, slogan របស់ផ្ទាំង poster ពាណិជ្ជកម្មបានសរសេរថា មានតែ smartphone របស់ LG ថ្មីនោះទេដែលជាស្មាតហ្វូនមានតម្លៃពិតប្រាកដ។ ព័ត៌មានមួយចំនួនទៀតនៅលើពាណិជ្ជកម្មនោះបានឲ្យដឹងថាទូរស័ព្ទមានអេក្រង់ 4 inch គឺតូចណាស់ រឺក៏គ្មាន NFC រឺ digital TV DMB វានឹងគ្រាន់ជាឧបករណ៍ហួសសម័យមួយតែប៉ុណ្ណោះ៕

ដោយ៖ សិលាប្រភព៖ VE