បុរសជនជាតិ អាហ្រ្វិកខាងត្បូង អាយុ៥០ឆ្នាំម្នាក់ ត្រូវបានគេគិតថាស្លាប់បាត់ទៅហើយ បានភ្ញាក់ឡើងវិញក្នុងផ្ទះសពយ៉ាងត្រជាក់មួយ ហើយស្រែកចង់ចេញក្រៅ បានធ្ចើឲ្យ
មនុស្សជាច្រើនដែលមានវត្តមាននៅទីនោះ តក់ស្លុតយ៉ាងខ្លាំង។

យោងតាមព័ត៌មានកាសែត Sapa របស់អាហ្វ្រិកខាងត្បូងដែលបានដកស្រង់សម្តីរបស់
អ្នកនាំពាក្យសុខាភិបាល Sizwe Kupelo បានឲ្យដឹងថា៖ �គ្រួសាររបស់បុរសនេះ បានគិត
ថាគាត់ស្លាប់បាត់ទៅហើយ។ គេបានហៅអ្នកផ្តល់សេវាឯកជន មកយកសាកសពបុរស
នោះទៅផ្ទះសព។ ប៉ុន្តែ បុរសនោះបានភ្ញាក់ឡើងវិញក្នុងផ្ទះសព នៅវេលាម៉ោង៥យប់ថ្ងៃ
ទី២៤កក្កដា ហើយស្រែកចង់ចេញពីកន្លែងយ៉ាងត្រជាក់នោះ� ហេតុការណ៍នេះបានធ្វើឲ្យ
បុគ្គលិកនៅផ្ទះសព ខ្លាចយ៉ាងខ្លាំង ដោយគិតថានោះគឺខ្មោច។ គេបានរត់ចេញពីផ្ទះសព
នេះតែម្តង។
ក្រោយពីទៅរកជំនួយ គេក៏ត្រលប់ផ្ទះសពនោះវិញ ហើយពេលនោះទើបនឹងដឹងថាខ្មោច
រស់ឡើងវិញ ជាការពិតជាមនុស្សមិនទាន់ស្លាប់នោះទេ។ ជាបន្ទាន់ឡានពេទ្យបានជួន
បុរសនេះទៅ ក្រោយពីជិត២៤ម៉ោងត្រូវទប់ទល់នឹងភាពត្រជាក់។ អ្នកនាំពាក្យសុខាភិបាល
Kupelo បានសង្កត់ធ្ងន់ថា ប្រជាជនមិនគូរសន្និដ្ឋានមនុស្សម្នាក់ដែលឈឺខ្លាំងថាស្លាប់ ហើយ
ទាក់ទង់ទៅនឹងផ្ទះសពដោយខ្លួនឯងទេ៖ �គ្រូពេទ្យ បុគ្គលិកជួយសង្គ្រោះសុខាភិបាន និង
ប៉ូលិសទើបនឹងជាមនុស្សដែលមានសិទ្ធិត្រួតពិនិត្យថាអ្នកឈឺនោះបានស្លាប់ហើយឫទេ�
ប្រភព៖ vnn .
ដោយ៖ ណាវី .