ថ្មីៗនេះកីឡាករ បាល់ទាត់ជើងចាស់ របស់ក្រុម Chelsea គឺ John Terry បានទៅដើរផ្សារ ជាមួយ និងភរិយា Toni Terry នៅឯហាង លក់ខោអាវ ក្នុងផ្សារទំនើបមួយ ឈ្មោះថា The Bentall Centre ដែលធ្វើអោយ គាត់លឺពាក្យ មិនពិរោះស្តាប់មួយ ពីមាត់របស់បុគ្គលិក នារីម្នាក់ ។

/នៅពេលដែល គាត់ដើរចូលហាងនោះ បុគ្គលិកស្រីម្នាក់ឈ្មោះ Elisha Ram វ័យ ២៣ ឆ្នាំបានចេញ ទៅស្វាគមន៍ Terry និងភរិយា បន្ទាប់មកក៏ ទៅជជែកលេង ជាមួយនិង មិត្តរួមការងារ ក៏ដូចជាមាន ការនិយាយដើម Terry ផងដែរ ។ ក្នុងពេលនោះ Elisha Ram បាននិយាយដើម Terry ហើយហៅ Terry ថាជាសត្វជ្រូក ដែលបានធ្វើអោយ Toni Terry លឺពាក្យនេះ ហើយក៏បានផ្ទុះ រឿងឈ្លោះ ប្រកែកគ្នា ។ Elisha Ram បានសុំទោសទៅ Terry ភ្លាមៗផងដែរតែ Terry មិនសុខចិត្តឡើយ ទាម ទារជួបជាមួយ និងអ្នកចាត់ការនាង​ ហើយក៏បានធ្វើអោយ Elisha Ram ផ្អាកពីការងារ មួយរយៈ សិន ។

/Elisha Ram បុគ្គលិកស្រី ដែលហៅ Terry ថាជ្រូក

បើតាមប្រភព ព័តមានពី មិត្តភក្តិ របស់នាងបាន អោយដឹងថា Elisha Ram ហៅ Terry ថាសត្វជ្រូក​ព្រោះតែនាង​ បានអានព័ត៌មាន អំពីរឿងអាស្រូវស្នេហា របស់ Terry ដែលបានកើតឡើង ក្នុងឆ្នាំ ២០១០ ជាមួយនិងនាង Vanessa Perronce ដូចនេះហើយ ការហៅបែបនេះ ក៏ធ្វើអោយនាង បាត់ បង់ការងារ ដូចនេះឯង ៕

/

Terry និងភរិយា Toni

ប្រែសម្រួល ៖ កុសលប្រភព ៖ dailymail