Oslo,Norway: មន្ត្រីនាំពាក្យប៉ូលីសបានបញ្ចាក់ថា ចំនួនអ្នកស្លាប់ត្រូវបានរាយការណ៍
ខុស ដែលថាអ្នកស្លាប់ មានចំនួន ៨៦ នាក់ពីកន្លែងដែលជនសង្ស័យ
បានយកកាំភ្លើងបាញ់រះ និង ៨ នាក់បាលស្លាប់ពីការដាក់គ្រាប់បែក។
ចំនួនពិតប្រាកដគឺ ៦៨ នាក់បានស្លាប់ពីការបាញ់រះ និង ៨ នាក់ដដែល
បានស្លាប់ពីការដាក់គ្រាប់បែក សរុបគឺមាន ៧៦ នាក់ ដែលនេះជាសោដនា
កម្មធំបំផុតសម្រាប់ប្រទេសន័រវ៉េស បន្ទាប់ពីសង្គ្រាមលោកលើកទី ២។
Anders Behring Breivik បានសារភាពថា គេពិតជាបានប្រព្រឹត្តបទឧក្រិដ្ឋ
ទាំងពីរលើកមែន តែមិនព្រមទទូលកំហុស ដោយបាននិយាយថា អ្វីដែល
គេបានធ្វើគឺដើម្បី ជួយសង្គ្រោះអ៊ឺរ៉ុប ពីការឈ្លានពានរបស់អន្តោប្រវេសន៍ម៉ូស្លីម
ហើយបានប្រមានថា គេនៅសល់គ្នា ២ នាក់ទៀត។
តុលាការបានសម្រេចឃុំខ្លួន Anders Behring Breivik ដើម្បីស៊ើបអង្កេតបន្ថែម
នឹង បើកសវនាការម្តងទៀតក្នុងរយៈពេល ៤ អាទិត្យម្តង។
Anders Behring Breivik បានសសេរនៅលើគេហទំព័រអ៊ីនធឺណេតថា
រូបគេមានគម្រោងផ្សាយអ្វី ដែលកើតមានក្នុងតុលាការក្នុងការកាត់ក្តីរុបគេដាក់
បញ្ចាំងក្នុងរោងគុន និងចង់បានការកាត់ក្តីដែលមានការចូលរួមពីសាធារណៈជន។
ប៉ុន្តែសំនើររបស់គេត្រូវបានតុលាការបដិសេធ។
Anders Behring Breivik ក៍បានបន្ថែមទៀតថា ការដាក់គ្រាប់បែក ត្រុវធ្វើឡើង
ដើម្បើទាក់ទាញអោយមនុស្សចាប់អារម្មណ៍លើអត្ថបទដែលគេបានសសេរ
ដើម្បីសង្គ្រោះអឺរ៉ុប ពីការឈ្លានពានរបស់អន្តោប្រវេសន៍ម៉ូស្លីម។
តាមអ្នកបកប្រែបានដកស្រង់សម្តីររបស់ ថា ប្រតិបត្តការនេះមិនសំដៅ លើចំនួន
អ្នកស្លាប់ឡើយ តែត្រូវធ្វើយ៉ាងណាអោយទទួលបានការចាប់អារម្មណ៏ខ្ពស់
ដើម្បីជាសារមួយទៅកាន់គណបក្សការងារ ( Labor Party) ដែលតែងតែភូត
កុហក និង កំពុងតែបំផ្លាញវប្បធម៏ន័រវ៉េសតាមរយៈការហូរចូលនៃ
ជនអន្តោប្រវេសន៍ម៉ូស្លីម។
ប្រភព៖foxnews
ដោយ៖លី