កីឡា UFC គឺជាកីឡាប្រដាល់បោកចំបាប់មួយ ដែលទើបតែចូលមកដល់ប្រទេសកម្ពុជាហើយក៏កំពុងតែទទួលបានគាំទ្រខ្លាំងក្លាដែរ ។ ថ្វីត្បិតតែកីឡានេះ នៅថ្មីនៅឡើយសម្រាប់ខ្មែរយើងតែយើងមិនអន់ជាងគេ ប៉ុន្មានឡើយ ដោយថ្មីៗនេះកីឡាករខ្មែរយើងមួយរូប បានបំបាក់ជើងឯករបស់ហ្វីលីពិន បានក្នុងទឹកទី ២ នៅឯសង្វៀន ONE ក្នុងប្រទេសសឹង្ហបូរី ។

width=470ឃីម ឌីម៉ា ដែលជាកីឡាករឈាមខ្មែរ ជើងខ្លាំងនៅក្នុងកម្មវិធី UFC របស់កម្ពុជាយើងនោះបានហោះហើរទៅកាន់ប្រទេស សិង្ហបូរី ដើម្បីប្រកួតជាមួយនិងដៃគូររបស់ខ្លួន មកពីប្រទេសហ្វីលីពិន ដែលមានឈ្មោះថា Rene Catalan ។ Rene Catalan ត្រូវបានគេស្គាល់ថា ជាកីឡាករជើងខ្លាំងតូចមែនតែរហ័ស ដែលមានជំនាញក្នុងការចាប់ផ្តួល និងកាច់ដៃ ។នៅក្នុងទឹកទី ១ ដែលមានរយៈពេល ៥ នាទីនោះ ឌីម៉ា ត្រូវបានកីឡាករ Catalan ចាប់បោកផ្តួលបានជាច្រើនដង ហើយថែមទាំងចាប់កាច់ដៃ​ ឌីម៉ា បានទៀតតែ ឌីម៉ា មិនព្រមចុះចាញ់ងាយៗឡើយរើខ្លួនចេញ បានបន្តទប់ទល់ទៀត ។ រហូតដល់មកដល់ទឹកទី ២ កីឡាករទាំង ២ ចាប់បន្ថយគំលាតពីគ្នា រៀងឆ្ងាយបន្តិចដោយប្រើតែជើង និង ដៃវាយពីចំងាយ ។ បានពាក់កណ្តាលទឹក អ្នកទាំង ២ ក៏ចាប់ផ្តើមចូលជិតគ្នាហើយ Catalan ក៏ចាប់ផ្តួល ដីម៉ាបានជាច្រើ់នដង តែនៅពេលចុងទឹក កីឡាករ Catalan បានភ្លាត់ស្នៀត បើកមុខអោយ ឌីម៉ា ដាក់បានមួយកែង ទន់ខ្លួនអោបជើងឌីម៉ា ក៏បន្ថែមរហូតដល់អាជ្ញាកណ្តាល បញ្ឈប់ក្នុងទឹកទី ២ ។ ដូចនេះកីឡាករ ឃីម ឌីម៉ាយកឈ្នះកីឡាករ Rene Catalan ក្នុងទឹកទី ២ ៕

ដោយ ៖ កុសលប្រភព ៖ youtube,facebook