កាលពីថ្ងៃទី  ២២ ខែកក្កដា ឆ្នាំ២០១២   ក្រុមហ៊ុន NOKIA បានប្រារព្ធកម្មវិធីចាប់រង្វាន់ម៉ូតូបីគ្រឿង ទូរទស្សន៍ LCD ១០ គ្រឿង និងទូរស័ព្ទ ២៥​ គ្រឿង  ជូនអតិថិជនរបស់ខ្លួន ដោយមានការផ្សាយផ្ទាល់តាមរយៈទូរទស្សន៏ MY TV ក្នុងកម្មវិធី A1 CONCERT ផង។

width=488

លោក JERRY MANUS អគ្គនាយកនៃក្រុមហ៊ុន NOKIA ប្រចាំនៅកម្ពុជាឡាវបានមានប្រសាសន៍បញ្ជាក់ថា  ក្រុមហ៊ុន  NOKIA  នឹងធ្វើការទំនាក់ទំនងទៅអ្នកមានសំណាង​​ ឈ្នះរង្វាន់នៅក្នុងរង្វង់សប្តាហ៍នេះ ដើម្បីបញ្ជាក់អំពីកាលបរិច្ឆេទ និងទីកន្លែងប្រគល់រង្វាន់។ លោកបានបញ្ជាក់ថា ដើម្បីមានសិទ្ធិទទួលរង្វាន់អតិថិជនដែលឈ្នះរង្វាន់ត្រូវបង្ហាញលេខ IMEI នៅក្នុងទូរស័ព្ទដែលបានចូលរួមក្នុងកម្មវិធីចាប់ឆ្នោតនិងអត្តសញ្ញាណបណ្ណ។

width=494

ការចាប់រង្វាន់ខាងលើ  គឺស្ថិតក្នុងវគ្គទីមួយនៃកម្មវិធីលើកកម្ពស់លក់ផលិតផល  NOKIA   ដែលមានរយៈពេលបីខែ  គឺចាប់ពីខែមិថុនា  រហូតដល់ខែសីហាខាងមុខនេះ។ ចំពោះការចាប់រង្វាន់ធំដែលរាប់បញ្ចូលទាំងរង្វាន់ឡានផងនោះ  លើកចុងក្រោយនៃកម្មវិធីលើកកម្ពស់លក់ខាងលើនឹងប្រារព្ធធ្វើនៅថ្ងៃទី ០២ ខែកញ្ញា ឆ្នាំ២០១២ ខាងមុខនេះ៕

ដោយ ៖ រិទ្ធី