ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ៧ នាក់ ត្រូវបានសម្លាប់ ក្រោយមានការវាយប្រហារ បំផ្ទុះ រថយន្ត​បង្កៃគ្រាប់បែកអត្តឃាត ជិតស្ថានទូតរុស្ស៊ី នាទីក្រុង Kabul ។ វិនាទីនោះក្រុមភារវកម្មបានសំ ដៅវាយប្រហារទៅលើគោលដៅអទិភាព រថយន្តចំណុះ   ដោយ អ្នក​  សារព័ត៌មាន ក្នុងស្រុក​ នេះបើ យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់មន្រ្តីប្រទេស អាហ្វហ្គានីស្ថាន ។

/

ហោចណាស់ ជនរងគ្រោះ ២០នាក់ផ្សេងទៀត ក្មេងតូចៗ និង  ស្រ្តីភេទនោះ បានទទួលរងរបួសធ្ងន់ និងស្រាល នេះបើយោងតាមការចុះផ្សាយ ពីទំព័រសារព័ត៌មាន Reuters ក្រោយពីដកស្រង់សម្តី អ្នក នាំពាក្យតំណាងឲ្យក្រសួងសុខាភិបាល ។

/

យោងតាមការគូសបញ្ជាក់ដោយផ្ទាល់ ពីសំណាក់  អ្នកនាំ ពាក្យ ស្ថានទូតរុស្ស៊ី Aleksey Kosarev ឲ្យ​ដឹងថា ការវាយប្រហាររថយន្តបំផ្ទុះគ្រាប់បែកអត្តឃាតលើកនេះគឺត្រូវបានធ្វើឡើងនៅតាមបណ្តោយ ផ្លូវ Darul Aman ជិតស្ថានទូតរុស្ស៊ី ប៉ុន្តែពុំមានសមាជិក ឬ  បុគ្គលិកស្ថាន ទូត ណាមួយរងរបួសនោះ ទេ។ សេចក្តីរាយការណ៍ បញ្ជាក់ឲ្យដឹងថា ការវាយប្រហារភារវកម្ម  ពី  សំណាក់ក្រុមឧទ្ទាមក្នុងស្រុក អាហ្វហ្គានីស្ថានលើកនេះ ពុំមែនជាការវាយប្រហារ   សំដៅ ស្ថានទូតរុស្ស៊ីនោះទេ   តែជាការវាយប្រ ហារសំដៅទៅលើក្រុមហ៊ុនសារព័ត៌មានក្នុងស្រុក Tolo News ដែលជាប៉ុស្តិ៍ព័ត៌មាន  ក្នុងស្រុក បម្រើ ការចាក់ផ្សាយព័ត៌មាន ២៤ម៉ោង លើ ២៤ម៉ោង។

/

ជាការពិត កាលពីចុងឆ្នាំ ២០១៥ កន្លងទៅនេះ ក្រុម  ឧទ្ទាមតាលីបង់  អាហ្វហ្គានីស្ថាន បានគម្រាម វាយប្រហារ សារព័ត៌មានក្នុងស្រុក បន្ទាប់ពីសារ ព័ត៌មាន នោះ ធ្វើសេចក្តីរាយការណ៍ ក្រោមប្រធាន បទការកាប់សម្លាប់ ចាប់រំលោភ ចាប់ជម្រិត ទៅលើបណ្តា   ជនរងគ្រោះ ពីសំណាក់ក្រុមឧទ្ទាមរបស់ ខ្លួន៕

/

 

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ