កាលពីពេលថ្មីៗនេះ សារព័ត៌មានភាសាចិន ជាច្រើន នាំគ្នាចុះផ្សាយដំណឹងថ្មីស្ដីពី កំពូលអ្នកល្មោភកាម Justin Lee រំលោភម្ដាយចុង រហូតមានផ្ទៃពោះ។

កាលពីខែតុលា ឆ្នាំ ២០១២ កន្លងទៅ ម្ដាយចុងរបស់ Justin Lee គឺអ្នកស្រី Liang ធ្លា​ប់បានដាក់ពាក្យប្ដឹងប្រឆាំងកូនប្រុសប្ដីរបស់ខ្លួន ប៉ុន្ដែក្រោយមក ដោយសារតែយល់មុខប្ដីរបស់គាត់ អ្នកស្រីក៏សម្រេចដកពាក្យបណ្ដឹងនោះវិញ។

width=456

មកដល់ថ្ងៃទី​ ២​មករា ២០១៣ បន្ទាប់ពីកាសែតជាច្រើនបានចុះផ្សាយថា អ្នកស្រី Liang មានផ្ទៃពោះជាមួយ Justin Lee អ្នកស្រីក៏បានប្រាប់ត្រង់ទៅឪពុករបស់ជនល្មោភកាមនេះ។ ដំបូងឡើយលោក Li មិនជឿនោះទេ ប៉ុន្ដែ ពោះរបស់អ្នកស្រីកាន់តែធំជាងមុន ស្របពេលដែលសារព័ត៌មានមួយចំនួនបានសរសេរថា អ្នកស្រី Liang បានទទួលស្គាល់ថា ខ្លួនមានផ្ទៃពោះជាមួយ កូនប្រុសរបស់ប្ដីអ្នកស្រី។

គួររំលឹកថា រឿងអាស្រូវរបស់កូនអ្នកមាននៅតៃវ៉ាន់ នេះ បានអូសបន្លាយពេលជាងកន្លះឆ្នាំមកហើយ។ អ្នករងគ្រោះនៅក្នុងអំពើនេះ មានរហូតដល់ជាង ៦០នាក់ ដែលភាគច្រើនគឺស្រីស្អាតក្នុងនោះរួមទាំងម្ដាយចុងរបស់ Justin Lee ផងដែរ។ ចំណែកឪពុកបង្កើតរបស់ Justin Lee ក៏ត្រូវចុះចេញពីតំណែងអគ្គនាយកនៃក្រុមហ៊ុនហិរញ្ញវត្ថុដ៏ធំមួយរបស់ តៃវ៉ាន់ បន្ទាប់ពីរឿងអាស្រូវនេះបានកើតឡើង។

មកដល់ពេលនេះ ទើបគេបានដឹងច្បាស់ថា Justin Lee ពិតជាល្មោភកាមហួសពីការស្មានរបស់មនុស្សទាំងឡាយ ដោយសូម្បីតែម្ដាយចុងរបស់ខ្លួន ក៏មិនលើកឡើយ៕

 

ដោយ ៖ សីហាប្រភព ៖ BM