កូនសេដ្ឋីតៃវ៉ាន់ដែលជាអ្នកដឹកនាំរឿងវ័យក្មេងដែលធ្លាប់បានរំលោភនារីអស់រាប់រយនាក់ត្រូវបានគេស្គាល់ទូទាំងពិភពលោកថាជា Justin Lee នោះត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារចំនួន ១៤ ឆ្នាំរាប់ពីថ្ងៃចាប់ខ្លួន ដែលសាលក្រមតុលាការបានចេញកាលពីថ្ងៃទី ១៩ តុលាកន្លងមកនេះ។/មិនថាតារាៗ និងមេដោះ ស្រ្តីអ្នកបំរើក្នុងផ្ទះទេដែលត្រូវបាន Justin Lee ចាប់រំលោភ​សូម្បីតែម្ដាយចុងរបស់ខ្លួនដែលរស់នៅជាមួយឪពុករបស់គេសព្វថ្ងៃនេះក៏ត្រូវបាន Justin Lee ចាប់រំលោភបានសម្រេចផងដែរ។/បើតាមចម្លើយសារភាពរបស់ទណ្ឌិតរូបនេះបានអោយដឹងថាខ្លួនធ្លាប់បានទិញថ្នាំសម្រើបតាមអ្នកលក់លើ Internet ហើយដេកជាមួយស្រីលើកចុងក្រោយដូចជា ៥០ នាក់នឹងថតវីដេអូបានជាង ៩០ប្លង់សុទ្ធសឹងតែនៅកន្លែងដដែលដែលគេហៅថាកន្លែងចាស់។/ក្រៅពីនេះគេក៏បានសារភាពផងដែរថាធ្លាប់បានច្រកស្រាមិត្តភ័ក្រស្រីៗដែលជាតារាបង្ហាញម៉ូដនិងតារាភាពយន្តតៃវ៉ាន់ជាច្រើនរូបហើយនៅពេលដែលគេច្រកស្រាស្រីៗនោះស្រវឹងទន់ខ្លួននោះគេនឹងយកទៅចាត់ការតែម្ដង។ ពីដើមឡើយក្រោយពេលដែលមានវីដេអូរបស់គេបានបែកធ្លាយចេញមកនោះគេបដិសេធថាខ្លួនមិនបានធ្វើដូចនេះនោះទេ តែក៏បានរត់ទៅក្រៅប្រទេសជាចុងក្រោយនាថ្ងៃទី ២៣ ខែសីហា Justin Lee បានចុះចាញ់ដោយរត់ចូលស្រុកវិញហើយដើរចូលប៉ុស្ត៍ប៉ូលីសដោយខ្លួន​ឯងតែម្ដង។ យ៉ាងណាជនល្មោភកាមរូបនេះត្រូវបានគេកាត់ទោសដាក់ពន្ធនាគារចំនួន ១៤ ឆ្នាំហើយ៕

ដោយ៖ ម៉ូកាប្រភពពី៖ jaynestars