ក្រោយពេលដែលរូបថតស្រាតរបស់ Maggie Wu តារាចិនតៃវ៉ាន់ ត្រូវបានគេល្បីពេញ អ៊ីនធើណែតព្រោះ Justin Lee រួចមកនោះនាងបានគេចមុខពីអ្នក កាសែតនិងសាធារណៈជនជាង ២ ខែតែយ៉ាងណាគេឃើញនាង Maggie កំពុងតែល្បីថានឹងត្រលប់មកវិញជាមួយនឹងខ្សែភាពយន្តថ្មីដែលនឹងមានចំណងជើងថា Heaven Show គេទាំងអស់គ្នាកំពុងតែគិតថានាងនឹងមានមុខក្នុងសិល្បះវិញជាមិនខាន។
នាងត្រូវបានមនុស្សជាច្រើនបានកាន់ជើងថា នាងមិនមែនជាអ្នកខុសនោះទេ ព្រោះតែអំពើលាមករបស់Justin Lee ទើបបណ្ដាលអោយនាងក្លាយជាជនរងគ្រោះហើយក៏មានមនុស្សជាច្រើនផងដែរដែលបានអំពាវនាវសុំអោយមនុស្សដទៃកុំមើលងាយមើលថោកនាងអី។តាមរយៈការខិតខំរបស់នាងបានធ្វើអោយមានមនុស្សជាច្រើនបានដាក់ឈ្មោះនាងថាជា StrongWoman, On and Off Screen ដែលជានារីខ្លាំងទាំងក្នុងការសម្ដែង និងក្រៅឆាកសម្ដែងព្រោះទោះជាមានរឿងអាក្រក់យ៉ាងណាក៏នាងមិនព្រមចុះចាញ់ដែរ។ ខ្សែភាពយន្ត Heaven Show និងមានការចូលរួមសម្ដែងពីតារាល្បីៗដូចជា Tu Yi តារាចិនដីគោក និងតារាកូរ៉េនាង Han Ji Hye ជាដើម។តែយ៉ាងណានាងក៏បានប្រាប់ពីជំហររបស់នាងដែរថា Justin និងនាងធ្លាប់ស្រលាញ់គ្នាជាហេតុនាំអោយនាងនឹងមិនប្ដឹងបុរសម្នាក់នេះនោះទេ ទោះបីជាគេធ្លាប់ធ្វើខុសក្ដី តែយ៉ាងណា Justin Leeក៏កំពុងតែញុំាំបាយក្រហមក្នុងគុកទៅហើយ៕
ដោយ៖ ម៉ូកាប្រភពពី៖ jaynestars