ចំពោះក្រដាសប្រាក់ទាំងនោះ ប្រហែលជាគ្រាន់តែទិញទឹកសុទ្ធមួយដបតូចប៉ុណ្ណោះ ត្រូវ
តំរូវអោយលោកអ្នកធ្វើការចំណាយប្រាក់ទាំងដៃ ដើម្បីបានមកទទួលទាន ។

១.ប្រាក់ដុល្លា Zimbabwe
បើទោះបីជាក្រដាសប្រាក់ដុល្លារបស់ប្រទេស Zimbabwe ធ្លាប់បានចាត់ទុកថាជារូបិយវត្ថុ
ដែលមានតំលៃខ្ពស់បំផុតនៅក្នុងប្រទេសមួយនេះ ខណៈពេលដែលក្រដាសប្រាក់នេះ ត្រូវ
បានដាក់អោយប្រើប្រាស់ក្នុងឆ្នាំ ១៩៨០ ដើម្បីជាការជំនួសក្រដាសប្រាក់ចាស់ ជាមួយអតា្រ
១:១ តែដោយបញ្ហាអស្ថេរភាពផ្នែកនយោបាយ និង អតិផរណា បានធ្វើអោយក្រដាសប្រាក់
របស់ប្រទេស Zimbabwe មានតំលៃទាបបំផុតនៅលើពិភពលោក ។

ជាមួយអតិផរណាមិនធ្លាប់មាន ១០០០០០ % រដ្ឋាភិបាលនៃប្រទេសនៅភាគខាងត្បូងទ្វីប
អាហ្វ្រិចមួយនេះ បានបោះពុម្ភក្រដាសប្រាក់សន្លឹក ១០ លានដុល្លា Zimbabwe ដែលមាន
តំលៃស្មើនឹង ៤ដុល្លាអាមេរិច ។ នំ hamburger មួយដុំ ដែលលក់នៅតាមហាងក្នុងប្រទេស
Zimbabwe មានតំលៃ ១៥លានដុល្លា Zimbabwe ។
២.ក្រដាសប្រាក់ Shilling ក្នុងប្រទេស សូម៉ាលី
លោកអ្នកកំពុងតែគិតថារូបភាពនៃបុរសខាងក្រោមនេះគាត់ត្រូវឆ្នោត មែនទេ ? តាមពិត
ចំនួនប្រាក់ដែលនៅក្នុងដៃរបស់គាត់នេះគឺគ្រប់គ្រាន់តែសំរាប់ទឹកចម្រោះពីរដបប៉ុណ្ណោះ ។

អតិផរណាគឺជាបញ្ហាដ៏ធំមួយនៅក្នុងប្រទេស សូម៉ាលី ។ ក្រដាសប្រាក់ធំបំផុតនៅក្នុង
ប្រទេស សូម៉ាលី គឺ ១០០០០ shilling ដែលមានតំលៃស្មើប្រមាណជា ៣សេនដុល្លាអាមេរិច
ប៉ុណ្ណោះ ។
៣.ក្រដាសប្រាក់ Mark ក្នុងប្រទេស អាល្លឺម៉ង់

ផលវិបាកមួយក្នុងចំណោមផលវិបាកធ្ងន់ធ្ងរបំផុត ដែលធ្លាប់បានកត់តា្រនៅក្នុងប្រវត្តិសាស្រ្ត
ពិភពលោក អំពី អតិផរណា គឺនៅក្នុងប្រទេស អាល្លឺម៉ង់ នៅក្នុងកំឡុងពេលក្រោយសង្រ្គាម
លោកលើកទីមួយ និង បដិវត្តន៍ ក្នុងប្រទេសអាល្លឺម៉ង់ ។ ក្រដាសប្រាក់ Mark រូបិយវត្ថុ របស់
អាល្លឺម៉ង់ពេលនោះ បានធ្លាក់តំលៃយ៉ាងគំហុក ពីតំលៃ ១ ដុល្លាអាមេរិច ធ្លាប់ប្តូរបាន
១២៥០០ Mark នាឆ្នាំ ១៩២៣ តែនៅក្នុងកំឡុងពេលមានផលអាក្រក់បំផុត ១ដុល្លាអាមេរិច
ប្តូរបាន ៨០ពាន់លាន Mark ។
៤.ក្រដាសប្រាក់នៃប្រទេស សៅតូម៉េ និង ប្រាំងស៊ីប

ភ្ញៀវទេសចរណ៍ទាំងឡាយដែលធ្វើដំណើរទៅកាន់ សៅតូម៉េ និង ប្រាំងស៊ីប ដែលជាកោះ
មួយស្ថិតនៅក្នុងទ្វីបអាហ្វ្រិចនោះ និងត្រូវចាយវាយប្រាក់របស់ពួកគេ ។ រូបិយវត្ថុក្នុងប្រទេស
នេះគឺ Dobra ក្រដាសប្រាក់មានតំលៃខ្ពស់បំផុតគឺក្រដាស ៥០០០០ Dobra ដែលមានតំលៃ
ប្រហែល ៣,៤៧ ដុល្លាអាមេរិច ។ ភេសជ្ជៈ កូកាកូឡាមួយកំប៉ុង នៅក្នុងប្រទេសនេះ មាន
តំលៃ ២០០០០ Dobra ។
៥.ប្រាក់ Rial ក្នុងប្រទេស អ៊ីរ៉ង់

រូបិយវត្ថុ ក្នុងប្រទេសនេះគឺ Rial និងនៅខែ មករា ឆ្នាំ ២០១១ ដើមឆ្នាំនេះ ១ដុល្លាអាមេរិច
ប្តូរបាន ១០៣៤៩ Rial ។ ក្រដាសប្រាក់ផលិតពីលោហធាតុតំលៃខ្ពស់បំផុតគឺ ៥០០០ Rial
គឺស្មើនឹង ៤៨ សេនដុល្លាអាមេរិច ។ បច្ចុប្បន្ននៅក្នុងប្រទេស អ៊ីរ៉ង់ នៅតែមានចរាចរក្រដាស
ប្រាក់ដែលធ្វើពី ប្រាក់ ដែលក្រដាសប្រាក់និមួយៗផ្ទុកជាតិបា្រក់ពី ៤០-៦០% និងត្រូវបាន
ចាត់ទុកជាក្រដាសប្រាក់ដែលមានតំលៃទាបបំផុត នៅក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ ។
៦.ប្រាក់ peng� ក្នុងប្រទេស ហុងគ្រី
Peng� ធ្លាប់ជារូបិយវត្ថុ របស់ប្រទេស ហុងគ្រី ហើយរូបិយវត្ថុនេះស្ថិតស្ថេរបានតែប៉ុន្មានឆ្នាំ
ប៉ុណ្ណោះ និងនៅក្រោយពេលដែលប្រទេសនេះបានជួបនូវវិបត្តិ អតិផរណាធ្ងន់ធ្ងរ ដែលមិន
ធ្លាប់មាន រូបិយវត្ថុនេះត្រូវបានបោះបង់ចោល ។

នៅក្នុងដំណាក់កាលនោះតំលៃ មានការកើនឡើងទ្វេរដង គឺ រយៈពេល ១៥ម៉ោងតំលៃកើន
ឡើងមួយដង ចុងបញ្ចប់មកដល់ថ្ងៃទី ១៨ ខែ សីហា ឆ្នាំ ១៩៤៦ ៤00,000,000,000,000,000,000,000,000,000 peng� ត្រូវបានប្តូរមកជា ១ forint (០.០១១ដុល្លាអាមេរិវ) ជារូបិយវត្ថុថ្មីរបស់ប្រទេស ហុងគ្រី ហើយតំលៃនាពេលនោះគឺ ១ដុល្លាអាមេរិចប្តូរបាន ១១,៧៤ forint ៕
(ពី PLXH )
ដោយ៖ រដ្ឋា