ប្រធាននគរបាលក្រុង Munich ឈ្មោះ Hubertus Andrae ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលបានបាញ់រះកាលពីព្រលប់ថ្ងៃទី ២២កក្កដានោះ គឺជាយុវជនអាល្លឺម៉ង់ ដើមកំណើតអ៊ីរ៉ង់ អាយុ ១៨ឆ្នាំ រស់នៅក្នុងក្រុង Munich រយៈពេលជាងពីរឆ្នាំ។ ប្រភពពី CNN ឱ្យដឹងថា មន្ត្រីនគរបាលរូបនេះ មិនទាន់ប្រកាស អំពីអត្តសញ្ញាណពិតរបស់ជនសង្ស័យនៅឡើយ។

/

នគរបាលប្រដាប់អាវុធ អមដំណើរ​ហ្វូងមនុស្សចេញពី​កន្លែងកើតហេតុ បន្ទាប់ពី​មានការបាញ់ប្រហារ

បច្ចុប្បន្ន គេក៏មិនទាន់ដឹងច្បាស់ថា ការបាញ់ប្រហារនេះ មានជាប់ទាក់ទឹននឹងអង្គការភេរវកម្មណាមួយដែរ ឬយ៉ាងណា ព្រោះថា នគរបាលកំពុងធ្វើការស្រាវជ្រាវ។

ប៉ុន្តែ វីដេអូមួយដែលថតបានសកម្មភាព បានបង្ហាញថា ខ្មាន់កាំភ្លើងបានជេរប្រមាថអំពីជនជាតិតួកគី។ បុរសនេះ ហាក់ដូចមិនយល់ស្របទៅនឹងគំនិតរបស់ក្រុម jihad ។

សូមរំលឹកថា កាលពីវេលាម៉ោង ១៨ព្រលប់ (ម៉ោងក្នុងស្រុក) ខ្នាន់កាំភ្លើងបានបាញ់រះនៅក្នុងភោជនិយដ្ឋាន McDonald’s នៅក្នុងក្រុង Munich ក្រោយមក ខ្មាន់កាំភ្លើងនេះក៏បានរត់ឆ្ពោះទៅកាន់ផ្សារទំនើប Olympia។ ការបាញ់ប្រហារនេះ បណ្ដាលឱ្យមានមនុស្សស្លាប់ ១០នាក់ និងរងរបួស ២១នាក់។

/

ទីតាំងនៃកន្លែងកើតហេតុ

នៅវេលាម៉ោងប្រហែល ២០និង៣០នាទី នគរបាល បានរកឃើញសាកសពបុរសម្នាក់ដែលបាន ធ្វើអត្តឃាតនៅកន្លែងមួយដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែលមួយគីឡូម៉ែត្រ។ យោងតាមកាមេរ៉ា និងសំដីរបស់សាក្សីនៅកន្លែងកើតហេតុ នគរបាលបានសន្និដ្ឋានថា បុរសម្នាក់នេះគឺ ជាមនុស្សតែមួយគត់ដែលបានបាញ់ប្រហារទៅលើហ្វូងមនុស្ស។

ប្រែសម្រួល ៖ បុត្រា