ដូចអ្វីដែលអ្នកធ្លាប់បានដឹងរួចមកហើយ Galaxy S4 គឺជា smartphone Galaxy ដំបូងគេដែលត្រូវបានបំពាក់នូវបន្ទះកញ្ចក់ការពារ Gorilla Glass 3 របស់ Corning។ បើតាមក្រុមហ៊ុន Corning, អេក្រង់របស់ Galaxy S4 សព្វថ្ងៃ គឺជាអេក្រង់ដ៏រឹងមាំបំផុតនៅលើទីផ្សារស្មាតហ្វូនបច្ចុប្បន្ន។
Galaxy S4 បំពាក់នូវអេក្រង់ AMOLED 5 inch កំរិតពន្លឺ Full-HD ដ៏ស្អាតអស្ចារ្យ។ នៅក្នុងវីដេអូដែលទើបបានបង្ហោះឡើងនៅលើគេហទំព័រ Sammobile អតិថិជនម្នាក់ បានខិតខំព្យាយាមធ្វើឲ្យឆ្កូតអេក្រង់របស់ Galaxy S4 តាមរយះកូនកាំបិត កូនសោរ ប៊ិច និងកាក់មួយចំនួនទៀត ប៉ុន្តែមិនបានសំរេចឡើយ។សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា ៖
ដោយ៖ សិលាប្រភព៖ VReview