ចិន៖ គិតដល់ព្រឹកថ្ងៃនេះ ២៤កក្កដា ចំនួនមនុស្សស្លាប់ក្នុងគ្រោះថ្នាក់រថភ្លើងដែលមាន
ល្បឿនលឿន នៅក្នុងខេត្ត Zhejian ប្រទេសចិនបានកើនឡើងដល់ ៣៥នាក់ និងចំនួន
មនុស្សរងរបួសឡើងដល់ ២១០នាក់។ ចំនួនមនុស្សស្លាប់អាចនឹងកើនឡើងបន្តទៀត។

គ្រោះថ្នាក់រថភ្លើងនេះកើតឡើងនៅពេលយប់ថ្ងៃ២៣កក្កដា នៅម៉ោងប្រទេសកម្ពុជា។
រថភ្លើងមួយលេខ D3115 បានធ្វើដំណើរពីខេត្ត Hangzhou ទៅខេត្ត Wenzhou ត្រូវ
រន្ទះបាញ់ ធ្វើឲ្យប្រព័ន្ធភ្លើងរបស់រថភ្លើងនោះត្រូវបានកាត់ផ្តាច់ ហើយបុកនឹងរថភ្លើង
ដែលមានល្បឿនលឿនលេខ D301 ពីBeijing ទៅខេត្ត Wenzhou ។

គ្រោះថ្នាក់បានធ្វើឲ្យរថភ្លើង D3115 ភ្លាត់ចេញពីផ្លូវដែក ក្នុងនោះមានទូពីរធ្លាក់ចុះពីស្ពាន។ ទូចំនួន៤របស់រថភ្លើង D301 ក៏ភ្លាត់ចេញពីផ្លូវរថភ្លើង។

បុគ្គលិកជួយសង្គ្រោះ ធ្វើការយ៉ាងប្រញាប់ឥតឈប់ឈរ
ប្រជាជន មកបរិច្ចាគឈាមយ៉ាងកុះករ
កាលពីម្សិលមិញ រថភ្លើងដែលល្បឿនលឿនលេខ D3212 ក៏ត្រូវឈប់ដោយសាររន្ទះបាញ់
នៅវេលាម៉ោង ៨យប់។ ប៉ុន្តែសំណាងល្អថា គ្មានអ្នកណារងរបួសនោះទេ។ រថភ្លើងដែលមានល្បឿនលឿនលេខ D គឺជាស៊េរីរថភ្លើងដំបូងរបស់ចិន ដែលអាចធ្វើដំណើរបានក្នុង
ល្បឿន ជាង ១២០ គីទ្បូម៉ែត្រក្នុងមួយម៉ោង។
ប្រភព៖ Reuters, BBC
ដោយ៖មិនា .