អ្នកម្តាយ គឺសំដៅទៅលើបុគ្គលមួយរូបដែលតែងតែមានចិត្តព្រហ្មវិហារធម៌ សន្តោសប្រណីទៅលើបុត្រាបុត្រី បើទោះជាកូនបានធ្វើនូវទង្វើមិនគប្បីយ៉ាងណាក៏ដោយ។ បើសិនជាមានប្រតិកម្មវិញ ក៏តែងតែជាការស្តីប្រដៅ រឺវាយគំរាមបន្តិចបន្តួចប៉ុណ្ណោះ។

/

ម្តាយឃោរឃៅ ចងខ្សែអូសកូន ក្នុងហាងទំនិញ

ប៉ុន្តែសំរាប់អ្នកម្តាយមួយរូបនៅក្នុងវីដេអូដ៏ខ្លីខាងក្រោមនេះ គឺមានអត្តចរិកផ្ទុយពីទឹកចិត្តអ្នកម្តាយទូទៅដទៃទៀត ដោយមានចិត្តឃោរឃៅទៅលើកូនរបស់ខ្លួន។ មិនដឹងថា កូនរបស់គាត់បានបង្ករឿងដល់កំរិតណានោះទេ តែអ្នកម្តាយក្នុងវីដេអូនេះ បានដាក់ទណ្ឌកម្មលើកូននូវទង្វើមិនគប្បីមួយ ដោយយកខ្សែចងកូន រួចអូសដើរចេញពីហាងទំនិញតែម្តង។

សូមទស្សនាវីដេអូខាងក្រោម ៖

ដោយ៖ សិលាប្រភព៖ youtube