ដូចដែលទស្សនិកជនធ្លាប់បានដឹងមកហើយថា ឌីចេ ក្តិប គឺជាតារាចំរៀង RAP ដែលចេញមុខក្នុងវិស័យសិល្បៈ ជាយូរណាស់មកហើយ ដែលថ្មីៗនេះ ឌីចេ ក្តិប បានឈានចូលវិស័យសិល្បៈសារជាថ្មី ជាតារាសំដែង ហើយក៏បានចេញបទថ្មីៗផងដែរ ។មិនយូរប៉ុន្មាន កាលពីប៉ុន្មានសប្តាហ៍មុន ឌេចេក្តិប បានចេញបទថ្មីមួយ បែបមនោសញ្ចេតនាដែលមានកញ្ញា ជីជី ជាតួឯកសំដែងក្នុង វីដេអូចំរៀងនោះ ។ បទមួយនោះមានចំណងជើងថាអាត្មានិយម ដែលទទួលបានការគាំទ្រ ពីទស្សនិកជន ជាពិសេសមិត្តយុវវ័យជាច្រើន ដោយសារតែជាបទថ្មីនោះ ជាស្នាដៃនិពន្ធថ្មី មិនចំលងពីគេឡើយ ។
កាលពីម្សិលមិញនេះ ឌីចេ ក្តិប បានបង្ហោះវីដេអូមួយ ទៅក្នុងទំព័របណ្តាញសង្គម Facebookរបស់ខ្លួន ដែលវីដេអូនោះ គឺជាបទថ្មីរបស់គាត់ ដែលមានចំណងជើងថា Sorry Baby ។បទនេះ ក៏ត្រូវបានអះអាងម្តងទៀតដែរថា ជាបទថ្មីសុទ្ធសាធ មិនចំលងពីគេឡើយ ដែលជាស្នាដៃនិពន្ធដោយ ឌីចេ ក្តឹប ដោយផ្ទាល់ចំណែកបទភ្លេង និពន្ធដោយលោក វ៉ូច ។ បទនេះជាចង្វាក់ R&B ដែលជាចង្វាក់ដែលល្បីនៅខាងបស្ចឹមប្រទេស ។ បទនេះស្ថិតនៅក្នុងផលិតកម្មLDPicture ដែលជាផលិតកម្ម ផលិតភាពយន្តរឿង ទេវតាធ្លាក់ពីលើមេឃ ។ ទស្សនិកជនកុំភ្លេចចូលរួមស្តាប់ និងគាំទ្របទថ្មី មិនចំលងពីគេនេះ ទាំងអស់គ្នាណា ៕
ដោយ ៖ លីលីប្រភព ៖ facebook