បុរសចិនម្នាក់បានផ្តន្ទាទោសប្រហាជីវិត ដោយបានឃុំឃាំងស្ត្រីពីរនាក់នៅអាគារជាន់
ក្រោមដីដើម្បីធ្វើជាទាសីស៊េច និងទោសចាប់រំលោពស្រ្តី៩នាក់ទៀត។
ក្នុងការកាត់ក្តីនៅខេត្តហ៊ូបាក បុរស Zeng Qiangbao អាយុ៤០ឆ្នាំ ជាកម្មកររោងចក្រដែក
ថែបទីក្រុងវូហាន ត្រូវចោទប្រកាន់ទោសចាប់រំលោភ ទោសឃុំឃាំងមនុស្សខុសច្បាប់
និងទោសលួចទ្រព្យគេ។ Zeng បានចាប់ បង្ខាំងស្រ្តីពីរនាក់ក្នុងអាគារខាងក្រោមដើម្បីធ្វើ
ជាទាសី។ ដល់ថ្ងៃទី១៤ខែឧសភាឆ្នាំ២០១០ ស្ត្រីពីរនាក់នោះទើបនឹងត្រូវបានប៉ូលិសដោះ
លេង។ កាសែត China Daily បានឲ្យដឹងថា ក្រៅពីស្រ្តីពីរនាក់នោះ ក៏មានស្ត្រី៩នាក់ទៀត
ក៏ត្រូវបាន ពូ Zeng រំលោភកាលពីខែកក្កដាឆ្នាំ២០០៧ ដល់ខែឧសភាឆ្នាំ២០១០។
ស្រ្តីម្នាក់ត្រូវ Zeng Qiangbao វាយធ្វើបាប
ស្ថាប័នរដ្ឋអាជ្ញាបានឲ្យដឹងថា Zeng បានឃុំឃាំងស្រ្តីឈ្មោះ Huអាយុ១៦ឆ្នាំកាលពីថ្ងៃ១៦
កញ្ញាឆ្នាំ២០០៨ និងបង្ខាំងក្នុងអាគារសម្ងាត់ជាន់ក្រោមដីដើម្បីរំលោភ។ ថ្ងៃទី២កក្កដាឆ្នាំ
២០០៩ ជនល្មើសចាប់ជំរិតស្រ្តីម្នាក់ទៀតឈ្មោះ Zhou អាយុ១៩ឆ្នាំ។ Zhou ក៏ត្រូវឃុំឃាំង
ក្នុងអាគារក្រោមដី។ ស្ត្រីទាំងពីរត្រូវជនល្មើសវាយ ហើយបង្ខំរួមរ័ក។
កន្លែងស្ត្រីពីរនាក់ត្រូវឃុំឃាំង
តាមព័ត៌មាននៅលើកាសែត Daily Chilliបានឲ្យដឹងថា កាលពីខែឧសភាឆ្នាំមុន បុរសម្នាក់
ឈ្មោះ Du បានមកហាងជួសជុលគ្រឿងអេឡិចត្រូនិចរបស់មិត្តភក្តិម្នាក់ ហើយដោយចៃដន្យ
គាត់ឃើញក្រដាសមួយចំរៀកស្វែងរកជំនួយត្រូវបានស៊កក្នុងទូរទស្សន៍ខុសមួយគ្រឿង។
សំបុត្រនោះសរសេរថា �ជួយ។ ខ្ញុំត្រូវឃុំឃាំងក្នុងអាគារក្រោមដីជាងមួយឆ្នាំនេះហើយ�។
ជាមួយនឹងសំបុត្រនោះ គឺលេខទូរស័ព្ទ អាស័យដ្ឋានផ្ទះ Shou និង ផែនទីគូរដោយដៃផ្លូវនាំដល់កន្លែងដែលស្ត្រីទាំងពីនោះត្រូវបង្ខាំង។ Du បានហៅទូរស័ព្ទដល់លេខនេះ ហើយ
ប្រាប់ឲ្យឪពុកជនរងគ្រោះបានដឹង។ ឪពុកនោះបានហៅប៉ូលិស ហើយដោះលេងកូនស្រី។
ប្រភព៖ ngoisao
ដោយ៖ មិនា