យើងទាំងអស់គ្នាបានដឹងហើយថា សត្វក្រពើគឺជាសត្វមួយប្រភេទដែលសាហាវ ស៊ីសាច់ជាអាហារ។ ការដែលប្រលែងលេងជាមួយក្រពើ វាហាក់មានន័យថាកំពុងប្រលែងលេងជាមួយយមរាជដូច្នេះដែរ។
ជាក់ស្តែង នៅក្នុងខ្សែវីដេអូខ្លីខាងក្រោមនេះ ព្រោះដើម្បីសំរេចបាននូវឈុតឆាកដ៏អស្ចារ្យមួយនៅក្នុងរឿង Live and Let Die (007), តារាភាពយន្ត លោក Ross Kananga ត្រូវបានរត់កាត់ទន្លេដោយជាន់លើខ្នងសត្វក្រពើរស់ដែលដេកតំរៀបគ្នាដល់ទៅ 5ដង ដែលធ្វើឲ្យលោករងរបួសមិនតិចផងដែរ។ Clip នេះត្រូវបាន Hot ឡើងវិញក្នុងឱកាស Premiere Skyfall នៅក្នុងឈុតមួយក្នុងរឿង James Bond។
សូមទស្សនាវីដេអូខាងក្រោម ៖
ដោយ៖ សិលាវីដេអូ៖ youtube