បាងកក៖ រថភ្លើងខ្សែ បាងកក-ឈៀងម៉ៃ ជួបឧប្បត្តិហេតុធ្លាក់ផ្លូវ នៅក្នុងខេត្តប្រែ បណ្តាលអ្នកធ្វើដំណើរជាង ៣០ នាក់ របួសធ្ងន់ និង ស្រាល។

យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ពុធទី ១៧ ខែ កក្កដា ឆ្នាំ ២០១៣ នេះបានឲ្យដឹងថា អាជ្ញាធរខេត្ត ប្រែ ភាគខាងជើងថៃ បានថ្លែងថា នៅវេលាម៉ោង ៤ ទៀបភឺ្លព្រឹកមិញនេះ មានកើតឧប្បត្តិហេតុ រថភ្លើងខ្សែ បាងកក-ឈៀងម៉ៃ ធ្លាក់ផ្លូវ នៅក្នុងស្រុក ដែនឆៃ ខេត្ត ប្រែ បណ្តាលឲ្យមនុស្សជាង ៣០ នាក់ របួស ក្នុងនោះ មានមនុស្ស៤ នាក់រងរបួសធ្ងន់ ។

អាជ្ញាធរអយស្ម័យានថៃ បានសន្និដ្ឋាន មូលហេតុដែលនាំឲ្យ រថភ្លើងធ្លាក់ផ្លូវនោះ បណ្តាលមកពីបញ្ហាផ្នែកកង់រថភ្លើង ព្រោះនៅកន្លែងកើតហេតុ គ្មានភ្លៀងធ្លាក់នោះឡើយ ។ បច្ចុប្បន្នផ្លូវរថភ្លើង ខ្សែបាងកក- ឈៀងម៉ៃ មិនទាន់អាចធ្វើដំណើរ ចរាចរណ៍បានទេ ខណៈដែលក្រុមវិស្វករ ផ្លូវដែកកំពុង ធ្វើការជួសជុលយ៉ាង ញាប់ដៃញាប់ជើង៕

width=500

ដោយ ដើមអំពិលផ្តល់សិទ្ធិដោយ៖ ដើមអំពិល