HTC First គឺជា smartphone ដំបូងគេដែលបានបំពាក់នូវ Interface Facebook Home។ ជាក់ស្តែងការទាក់ទាញរបស់ស្មាតហ្វូននេះ ហាក់ដូចជារលាយបាត់បន្តិចម្តងៗ ពោលគឺ Facebook Homeរួមជាមួយនឹង HTC First កំពុងតែបាត់បង់ការចាប់អារម្មណ៍ជាបណ្តើរៗហើយ។

ថ្មីៗនេះ AT&T ប្រព័ន្ធទូរស័ព្ទចល័តដំបូងគេ និងផ្តាច់មុខលក់ HTC First នៅអាមេរិច ត្រូវបានបញ្ចុះតំលៃច្រើននូវតំលៃរបស់ Facebook Phone បន្ទាប់ពីបានបង្ហាញខ្លួននៅលើទីផ្សារ បានមួយរយះពេលខ្លី។ កំរិតតំលៃលក់ថ្មីរបស់ HTC First បច្ចុប្បន្ននៅសល់តែ 0,99 USD បើសិនជាអ្នកប្រើប្រាស់ធ្វើកិច្ចសន្យាប្រើពីរឆ្នាំ ជាមួយ AT&T។ ក្នុងនោះតំលៃទិញដាច់ មិនមានកិច្ចសន្យា ចុះនៅសល់តែ350 USD ក្នុងពេលដែលតំលៃលក់ពីមុនគឺ 99 USD (រួមកិច្ចសន្យាពីរឆ្នាំ) និង 450 USD (មិនមានកិច្ចសន្យា) ដែលកំរិតផ្លាស់ប្តូរនៃតំលៃឡើងដល់ជាង 20% ។

/

/

ក្រៅពី Features ថ្មីៗពី Facebook Home, HTC First គឺជា smartphone Android មានរូបសណ្ឋានល្អ ប៉ុន្តែមិនបានបំពាក់នូវអ្វីដែលមានភាពលេចធ្លោនោះទេ។ វាបំពាក់នូវអេក្រង់ HD 4,3 inch ប្រើChip Dual Core Qualcomm Snapdragon 400 រួមជាមួយកាមេរ៉ា 5 megapixel នៅផ្នែកខាងក្រោយស្មាតហ្វូន៕

ដោយ៖ សិលាប្រភព៖ VE