មនុស្សយ៉ាងតិច៤១នាក់បានស្លាប់កាលពីថ្ងៃសុក្រនៅពេលរថយន្តក្រុងដែលដាក់មនុស្ស
ពេញណែននោះបានឆាបឆេះនៅចិនភាគកណ្តាល។

ទូរទស្សន៍ CCTV របស់ចិនបានឲ្យដឹងថារថយន្តពីរជាន់នេះបានដាក់មនុស្សពេញពេក
ហើយមានទំនិញងាយឆាបឆេះផង។

អគ្គិភ័យនេះបានកើតឡើងកាលពីពេលជិតភ្លឺថ្ងៃ សុក្រ ២២កក្កដា នៅលើផ្លូវមួយនៅខេត្ត
ហេណាន់ក្នុងពេលអ្នកដំណើរកំពុងដេក។

អ្នកដំណើរ៥នាក់និងអ្នកបើកបត្រូវបានទាញចេញទាំងនៅរស់ពីរថយន្តក្រុងដែលមាន
បន្ទប់៣៥សំរាប់អ្នកដំណើរដេក។
អគ្គិភ័យលើរថយន្តក្រុងនេះបានប្រព្រឹត្តទៅអស់២ម៉ោងនិងបានដុតបំផ្លាញសាកសព
ជនរងគ្រោះទាំងស្រុង។



ប្រភព៖ Chinanews, vietbao
ដោយ៖ មិនា ។