បន្ទាប់ពីលេចចេញនូវបណ្តារូបភាព និងព័ត៌មានចចាមអារាមមួយចំនួនមក ពេលនេះស្មាតហ្វូន កាមេរ៉ាថតរូប 20 MP ជាមួយនឹងរូបរាងបង្រួមតូចពី Xperia Z1 បានបង្ហាញខ្លួនជាផ្លូវការ នៅជប៉ុនហើយ ដែលមានឈ្មោះហៅផ្លូវការថា Z1f។
Xperia Z1f មានរូបរាងខាងក្រៅ ដូចទាំងអស់នឹង Xperia Z1 ប៉ុន្តែមានការរចនាម៉ូតបង្រួមតូចជាងមុនបន្តិច ដោយបំពាក់អេក្រង់ទំហំតែ 4,3 inch (Xperia Z1 មានទំហំ 5 inch)។ កំរិតពន្លឺនៃអេក្រង់ក៏មានការថយចុះពី Full HD 1.080p មកសល់ត្រឹម HD 720p។ ការរចនាម៉ូតរបស់ Z1f មានលក្ខណៈបែបយុវវ័យជាង Z1។ ក្រៅតែពីពណ៌ខ្មៅ និងស Z1f នៅមានបន្ថែមនូវពីរពណ៌ផ្សេងទៀតរួមមាន ពណ៌លឿង និងផ្កាឈូក ដ៏ស្រស់ស្អាត។
រីឯរូបសណ្ឋាន Hardware របស់ Z1f វិញ គឺមិនចាញ់នឹង Xperia Z1 ប៉ុន្មានទេ។ វាបានបំពាក់នូវកាមេរ៉ាធំ ជាមួយនឹង Sensor Exmor ទំហំ 20,7 megapixel Support ជាមួយកាណុង G Lens F/2.0 និងបច្ចេកវិទ្យា BIONZ របស់ Sony ផងដែរ។
Z1f ត្រូវបានបំពាក់នូវ chip Quad Core Snapdragon 800 ល្បឿន 2,2 GHz, ក្រហ្វិក Adreno 330 GPU រួមជាមួយ RAM 2 GB និងមានមេម៉ូរីក្នុង 16 GB (អាចបន្ថែមមេម៉ូរីក្រៅបាន)។ រីឯថ្មវិញ ត្រូវបានបន្ថយមិនត្រឹម 2.300 mAh។
តាមប្រភពពី The Verge, ត្រូវរង់ចាំដល់ខែធ្នូ ចុងឆ្នាំនេះ ទើប Xperia Z1f មានចេញលក់ជាផ្លូវការ នៅលើទីផ្សារ។ បច្ចុប្បន្ន នៅមិនទាន់ដឹងពីតំលៃលក់ នៃស្មាតហ្វូននេះ នៅឡើយទេ៕
ព័ត៌មានគួរឲ្យចាប់អារម្មណ៍ផ្សេងទៀត៖
- អីយ៉ា! ភ្លេចៗខ្លួន iPhone 5 បានងើបថ្លៃវិញគួរសម ក្នុងពេល iPhone 5S Gold បន្តស្រកថ្លៃ យ៉ាងគំហុក- Apple អាចនឹងបញ្ចេញ iPhone ថ្មី អេក្រង់ធំ ពីរម៉ូដែលទៀត នៅឆ្នាំក្រោយ- នឹងមានទីផ្សារជាង ៥០ ប្រទេសផ្សេងទៀត ត្រូវបាន Apple ដាក់លក់ iPhone 5S និង 5C
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ប្រែសម្រួល៖ សិលាប្រភព៖ Vexpress