សាជីវកម្ម SONY បានប្រកាសនៅថ្ងៃនេះថា បានបង្កើតដោយជោគជ័យ នូវឧបករណ៍ Proton PackTM (#protonpack) ជាផលិតផលច្នៃឡើង ដើម្បីតាមចាប់អ្វីដែលមានសមាសធាតុអរូប (ខ្មោច) ។
ឧបករណ៍នេះ បំពាក់ទៅដោយបច្ចេកវិទ្យាឈានមុខ សម្រាប់បង្កករយៈពេលខ្លី ដែលបន្ថែមល្បឿនបញ្ចូលប្រូតុង ពីកោសិកាប្លាស្មារបស់អ៊ីដ្រូសែន។ បច្ចេកវិទ្យាតាមចាប់ខ្មោចប្រើប្រាស់ដោយប្រូតុង នឹងចាប់បានសមាសធាតុ Ectoplasmic អរូបដោយមានភាគរយខ្ពស់។
ក្នុងការបង្កើតរយៈពេល30ឆ្នាំនេះ Proton PackTMទទួលបានប្រយោជន៍ពីការបង្កើតថ្មីជាងគេ ពីឧបករណ៍ល្បីៗ របស់សាជីវកម្ម SONY។ ដោយទម្ងន់ 6,66 គីឡូក្រាម ឬ 14,68 ផោន ឧបករណ៍នេះរួមផ្សំពីមុខងារធន់ដូចគ្នា ដែលអាចរកឃើញក្នុងទូរស័ព្ទម៉ូតថ្មីឈានមុខរបស់ SONY ម៉ាក XperiaTM គឺរក្សាថ្មប្រើបានយូរ។ ដោយបច្ចេកវិទ្យាទំនាក់ទំនងទំនើប យើងអាចភ្ជាប់វា នឹងឧបករណ៍ទំនើបម៉ាក SONY ផ្សេងទៀត ដោយមិនប្រើខ្សែ ដូចជាទូរទស្សន៍ BRAVIA® និងទូរស័ព្ទ XperiaTM មានប៊ូតុងចុចទៅមុខ ថយក្រោយ ចែករំលែក កែកុនរួប ហើយការពារទឹកនិងភក់បានទៀត ។
ប្រធានផ្នែក និងអគ្គនាយក Sony បាននិយាយថា “ ភាពអត់ខ្ចោះរបស់ Proton PackTM, ជាក្តីស្រមៃវិស្វករជំនាញទាំងឡាយលើលោកហើយវាជាឧទាហរណ៍នៃគំនិតច្នៃប្រឌិតដ៏មិនចេះរីងស្ងួតរបស់ Sony វាពិតជាផ្តល់នូវភាពរំភើបអស្ចារ្យ ដែលមានសារសំខាន់ដល់បេសកកម្មក្រុមហ៊ុនយើង”
ឧបករណ៍ Proton PackTM នឹងមាននៅសហរដ្ឋអាមេរិក នៅថ្ងៃទី15 កក្កដា ឆ្នាំ2016 និងនៅប្រទេសកម្ពុជា នៅថ្ងៃទី28 កក្កដា ឆ្នាំ2016។
ប្រភព ៖ Westec Media Limited