Al-Qaeda មួយក្រុម បានឲ្យដឹងថា ពួកគេកំពុងផលិតឈុតខ្សែភាពយន្តតុក្កតាដូចនឹង
របៀបរបស់ Disney ដើម្បីទាក់ទាញក្មេងៗចូលបណ្តាញភេរវកម្ម។

នេះគឺជាផែនការថ្មីរបស់បណ្តាញភេរវកម្ម Al-Qaeda ដើម្បីកេណ្ឌប្រមូលបេក្ខជនដែល
មាន​សក្កានុពល អាចសុខចិត្តធ្វើអត្តឃាតកម្មដើម្បីសាសនា។ ថ្មីៗនេះក្រុមឧទ្ទាមមួយ
នៅYemenក៏បាន​ផ្សាយទស្សនាវដ្តីនៅលើ Internet សំរាប់ស្ត្រីដែលក្នុងនោះមានអត្ថបទ
អំពីម៉ូដែលសម្លៀកបំពាក់​ និងកែសម្ផស្សទៀតផង។
Norman Benotman ជាអតីតសកម្មជនម៉ូស្លីម បានសហការជាមួយនឹង Al-Qaeda ក្នុង
ការផលិតខ្សែភាពយន្តតុក្កតានេះ បានឲ្យដឹងថា នៅពេលរឿងនេះ​ត្រូវបាន​ផលិតរូចរាល់​
ពួកគេ​នឹងផ្សាយលើ បណ្តាញគេហទំព័រ Al-Qaeda និងតាមរយៈ ការចែកចាយជាDVD
ក្នុងពេលឆាប់ៗខាងមុខនេះ។
លោក Benotman បានបន្ថែមថា នេះគឺរឿងមួយសំរាប់កុមារដូចនឹងរឿងតុក្កតារបស់
Disney។ ខ្សែភាពយន្តនេះនិយាយអំពីរឿងៗរបស់តួអង្គ Mohamed ក្នុងសាសនាម៉ូស្លីម អំពីការសង្រ្គាមសាសនា​ពិសិដ្ឋ និងយុទ្ធនាការ​ផ្សព្វផ្សាយប្រឆាំងលោកខាងលិច។ ក៏ប៉ុន្តែ
រឿងអាច​បង្កើតឡើង​នូវប្រសិទ្ធភាពផ្ទុយ។ ឪពុកម្តាយរបស់ពួកក្មេងអាច​នឹងខឹងយ៉ាង
ខ្លាំងពីព្រោះ Al-Qaedaបានផ្តោតរឿង​នេះទៅ​លើកូនៗរបស់គេ។

ប្រភព AP, dantri
ដោយ ណាវី .