Washington: អណ្ដើកមួយអាយុ ១២ ឆ្នាំ ១ ក្បាលបានរង់របួសជើងមុខឆ្វេងរហូត
ដល់សាស្ត្រាចារ្យផ្នែកពេទ្យសត្វប្រចាំសកលវិទ្យាល័យ Washington States
កាត់ជើងចេញ ដោយជំនួសវិញ នូវជើងសិប្បនិមិត្តកាលពីថ្ងៃទី ១៥ ខែ កក្កដា
កន្លងទៅ។

សាស្ត្រាចារ្យផ្នែកពេទ្យសត្វCharlie Powell បាននិយាយថាអណ្តើកទំងន់
ប្រហែល ១០.៥ គីឡូនេះ មានសុខភាពល្អ និង បានឡើងទំងន់ប្រហែល
២ គីឡូ ចាប់តាំងការវះកាត់ដាក់ជើងសិប្បនិមិត្ត។

ជើងសិប្បនិមិត្តដែលដាក់អោយសត្វអណ្ដើក នេះមានសណ្ឋានដូចជាកង់របស់
កៅអីវិល និង ត្រូវបានគេបិទភ្ជាប់ទៅខ្លួនរបស់អណ្តើកដោយប្រើកាវពិសេស៕


ប្រភព៖AP
ដោយ៖លី