ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស ផ្លូវការ ពី នាយកដ្ឋាន បង្ក្រាបឧក្រិដ្ឋកម្មថៃ ឬ Crime Suppression Division (CSD) គូសបញ្ជាក់ អំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍នេះ ដោយមានជំនឿជាក់ អោយដឹងថា ជន  សង្ស័យបំផ្ទុះគ្រាប់ បែក ២នាក់ ថ្មីផ្សេងទៀត ក្រៅពីជនសង្ស័យបំផ្ទុះគ្រាប់បែកមុនៗ ពាក់ព័ន្ធវិនាស កម្ម បំផ្ទុះគ្រាប់បែក   កណ្តាល  ក្រុង បាងកក នាទីសក្ការៈបូជា (ផ្ទុះលើកទី១) និងករណី បំផ្ទុះគ្រាប់ បែក នៅផែក្នុងក្រុងបាងកក (ផ្ទុះលើកទី២) កំពុងតៃ  សម្ងំ  លាក់ខ្លួន នៅក្នុងប្រទេស កម្ពុជា ខណៈ ស្នើ អោយរដ្ឋាភិបាលទីក្រុង ភ្នំពេញ ជួយចេញ   បទ អន្តរាគមន៍ តាមចាប់ឃាត់ខ្លួន ជនសង្ស័យ ២ នាក់នេះ នេះបើយោងតាមការដកស្រង់ សម្រង់អត្ថបទផ្សាយ ពីទំព័រសារព័ត៌មានក្នុងស្រុក ប្រទេស ថៃ Bangkokpost ចេញផ្សាយព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៥ នេះផ្ទាល់តែម្តង​។

/

- អាន ៖ ជនសង្ស័យ បំផ្ទុះគ្រាប់បែក នៅ Bangkok ហៅទូរស័ព្ទ ចូល ស្រាយបំភ្លឺ កុំចេះតែចោទប្រកាន់

ជាការគូសបញ្ជាក់ដោយផ្ទាល់ ដល់ក្រុមអ្នកយកព័ត៌មាន ជនសង្ស័យម្នាក់ ក្នុងចំណោម ២នាក់នាង Wanna Suansan វ័យ ២៦ ឆ្នាំ អោយដឹងថា នាង  បានចាកចេញពីប្រទេសថៃ តាំងពី ៣ ខែមុន មក ម្ល៉េះ ដោយសព្វថ្ងៃ​ នាង   កំពុង តែ រស់ នៅក្នុងប្រទេស ទួរគី ។ ស្របពេលដឹងឮថារូបនាង គឺជាជន សង្ស័យ នោះ នាងមានភាពភ័យតក់ស្លុតជាខ្លាំង ។ ក្រោយពីបានហៅទូរស័ព្ទចូលឆ្លើយ ឆ្លងជាមួយ នឹងក្រុមអ្នកយកព័ត៌ មាន ក្រុមមន្រ្តីប៉ូលីស បានហៅទូរស័ព្ទ ទៅ  កាន់រូបនាងវិញអោយដឹងថា ចូរកុំ និយាយឆ្លើយឆ្លងជាមួយនឹង ក្រុមអ្នកយកព័ត៌មានបន្ថែមទៀត ។ 

ប្រភពដដែលបន្តអោយដឹងថា ទោះជាយ៉ាងណាក៏ដោយចុះនៅមានបញ្ហាចម្រូងចម្រាស់ជាមួយនឹង វត្តមាន ជន    សង្ស័យ  ថ្មី ២ នាក់រូបនេះ ខណៈ ជនសង្ស័យម្នាក់ក្នុងចំណោម ២ នាក់ នាង Wanna Suansan ត្រូវបាន​ គេដឹងឮជាបណ្តើរៗហើយថា មានវត្តមាននៅក្នុងប្រទេស ទួរគី ស្របជាមួយ នឹង ការតាំងចិត្តរបស់នាង អោយដឹងថា ប្តេជ្ញាសហការ ជាមួយ ថៃ  ក្នុងការស្រាយបំភ្លឺ ក្នុងការតាមដាន ស៊ើបអង្កេត ។ ដោយឡែក ចុះ វត្តមាន ជនសង្ស័យ បុរស  ជនជាតិបរទេសម្នាក់ទៀត ក្នុងចំណោម ២ នាក់នេះ តើនៅទីណាអោយប្រាកដ ? ក្នុងនោះ ប៉ូលីសថៃ មាន  ជំនឿជាក់ថាបាន គេចខ្លួនហើយ ចូលទឹកដី ប្រទេស កម្ពុជា ពោល ប្រភព​ប៉ូលិស​មួយ​បាន​និយាយ​ពី​ម្សិលមិញ​​ថា ប្រមុខ CSD លោក​ Akkaradej Pimonsri បាន​  ណែ នាំ​  អោយ អនុ​ប្រធាន​  របស់​  លោក គឺ​ វរៈ​សេនីយ៍​ឯក Col Itthipol Atchariyapradit អោយ​ស្នើ​សុំ​ទៅ​ក្រុម​    អាជ្ញាធរ​  កម្ពុជា ​អោយជួយ​តាមប្រមាញ់បុរសដែល ជាជន សង្ស័យអទិភាព។  វិធាន​ការ​ណ៍​នោះ បាន​កើត​មាន​ឡើង​ បន្ទាប់ពី​ការ​ត្រួត​ពិនិត្យ​របស់​ការិ​យាល័យ​អន្តោ​ប្រវេសន៍ បាន​រក​ឃើញ​ថា ជនសង្ស័យ បានផ្លាស់ទី ​ចូល​ទី ប្រជុំជន  ប៉ោយ​ប៉ែត ​របស់ ​កម្ពុជា ​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​អារញ្ញ ក្នុង​ខេត្ត​ស្រះ​កែវ ៕

- អាន ៖ ថៃ ៖​ ជនសង្ស័យ បំផ្ទុះគ្រាប់បែក នៅ Bangkok ជម្លៀសខ្លួន ចូល កម្ពុជា តាមច្រក អារញ្ញ

/

ប្រែសម្រួល ៖ កុសល

ប្រភព ៖ Bangkokpost