ព័ត៌មានអន្តរជាតិ ៖ បាររាំស្រាត តុក្តតាសិច អាងទឹកក្តៅទឹកត្រជាក់ មានបំពាក់នូវកញ្ជក់ទូរទស្សន៍ ក៏ដូច ថ្នាំmethamphetamines ទាំងអស់នេះ គឺជាសម្បទា​​​ ដែលត្រូវបានរកឃើញ  ក្នុងពន្ធនាគារធំជាងគេបំផុត របស់ប្រទេស ហ្វីលីពីន ពន្ធនាគារ Bilibid ដោយប្រតិបត្តិការ ចូលឆ្មក់ពីសំណាក់មន្រ្តីប៉ូលីសអំឡុងថ្ងៃច័ន្ទ ដើមសប្តាហ៍កន្លងទៅនេះ ។

ប្រភពសារព័ត៌មានពីទំព័របរទេស អោយដឹងថា ស្តេច   ត្រាញ់ គ្រឿងញៀន ត្រូវ  បានគេប្រទះឃើញជាក់ ស្តែង និងមានការចោទប្រកាន់ ថាមានបែបបទរស់នៅដូចស្តេចនិងនៅបន្តជួយដូរគ្រឿងញៀនខុសច្បាប់ ចេញពីបន្ទប់ពន្ធនាគារដ៏ទំនើបរបស់គេបន្ទាប់ពីមានប្រតិបត្តិការលបចូលវាយឆ្មក់ពីសំណាក់មន្រ្តីប៉ូលីស និងក្រុមឆ្កែហិតក្លិន ធ្វើឡើងមុនពេលថ្ងៃរៈ ។

/

ប្រភពសារព័ត៌មាន AFP អោយដឹងថា បន្ទាប់ពីបានដកស្រង់សម្តី  រដ្ឋ  លេខាធិការ ក្រសួងយុត្តិធម៌ Leila de Lima បានចេញផ្សាយអោយដឹងថា ជាការពិត ពួកគេនៅទីនេះ នៅក្នុង គុក ដើម្បីទទួលទោស តែផ្ទុយ ទៅវិញ ពួក គេរស់នៅប្រៀបបានដូចស្តេច ដូច្នេះដែរ ។ តាមរយៈ  របក គំហើញ សមត្ថកិច្ច បានរកឃើញ សាច់ប្រាក់ដល់ទៅ ២៥,០០០ ផោន បាររាំស្រាត អាងទឹកក្តៅទឹកត្រជាក់ និង  តុក្តតា   សិចជាច្រើនផ្សេង ទៀតនៅតាមបន្ទប់ ពន្ធនាគារ បង្ខាំងទណ្ឌិត ។សេចក្តីរាយការណ៍អះអាងអោយដឹងថាក្រុមនារីរាំអាក្រាត ត្រូវបានគេនាំចូលពន្ធនាគារ ខណៈមានការចោទប្រកាន់ មានជំនួយពីមន្រ្តីពន្ធនាគារ ។

មិនត្រឹមតែប៉ុណ្ណោះ ឆាកតន្រ្តីតូចមួយ អមជាមួយនឹងកញ្ជក់ទូរទស្សន៍សមល្មម រួមទាំងឧបករណ៍ភ្លេងជា ច្រើនផ្សេងៗទៀត សុទ្ធតែជាសម្បទា រូបវ័ន ដែលមន្រ្តីប៉ូលីសបានប្រទះឃើញក្នុងបេសកម្មវាយឆ្មក់លើក នេះ។ ជាការពិត ទីនេះ​ប្រៀបបានទៅនឹងសណ្ឋាគារ លំដាប់ថ្នាក់ផ្កាយ ៥ ពីព្រោះសូម្បីតែអាងទឹកក្តៅទឹក ត្រជាក់ក៏មានបំពាក់ទូរទស្សន៍ដូចគ្នាដែរ ។ ជាការគូសបញ្ជាក់អោយ ដឹង  De Lima    បានបង្ហាញនូវភាព ភ្ញាក់ផ្អើលរបស់ខ្លួន ទាក់ទិនទៅនឹងរបកគំហើញលើកនេះ រកឃើញសុទ្ធតែបន្ទប់គុក ទំនើបៗ នៅក្នុងពន្ធ នាគារ Bilibid ដែលជាពន្ធនាគារ កំពុងទណ្ឌិត ដល់ទៅ ២៣,០០០ នាក់ ស្របពេលដែលគុកមួយនេះមាន សមត្ថភាពផ្ទុកត្រឹមតែ ៨,៩០០ នាក់ តែប៉ុណ្ណោះ ។

គួរបញ្ជាក់ថា មន្រ្តីពន្ធនាគារភាគច្រើនប្រឈមនឹងការជាប់ទោសនិងមានការបណ្តេញចេញពីមុខតំណែង ក្រោយពីមានឃុបឃិតជាមួយនឹងក្រុមទណ្ឌិតទាំងនេះ ៕

ប្រែសម្រួល ៖​កុសលប្រភព ៖ អាយប៊ីធីថាម