បន្ទាប់ពីត្រូវប្រពន្ធបដិសេធមិនរួមដំណេកជាមួយគ្នាអស់រយៈពេល១០ឆ្នាំ ចុងក្រោយបុរសជាប្ដីក៏បានបង្ហាញអំពីការមិនពេញចិត្តរបស់ខ្លួន ហើយបានកាត់ប្រដាប់ភេទរបស់ខ្លួនដោយផ្ទាល់ដៃ។

/

ទំព័រ Mirror បានចុះផ្សាយថា ហេតុការណ៍នេះ បានកើតឡើងនៅពេលបុរសជាប្ដី ឈ្មោះ Ghasi Ram អាយុ ៣៧ឆ្នាំ រស់នៅក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា បានផឹកស្រាស្រវឹង។ ពេលនោះគាត់បានសុំដេកជាមួយប្រពន្ធ ដែលមានឈ្មោះថា Manjhri Devi អាយុ ៣៤ឆ្នាំ ប៉ុន្តែ ត្រូវប្រពន្ធបដិសេធភ្លាមៗ។

Ghasi Ram មានការខឹងសម្បារខ្លាំងណាស់ ក៏រត់ចូលក្នុងផ្ទះបាយ យកកាំបិតមកកាត់ប្រដាប់ភេទរបស់ខ្លួន ហើយក៏សន្លប់។

Manjhri Devi មានការភ័យរន្ធត់ខ្លាំង ក៏ស្រែកហៅអ្នកស្រុកឱ្យមកជួយ និងបានហៅឡានពេទ្យសង្គ្រោះបន្ទាន់។

/

បន្ទាប់ពីបានដឹងខ្លួនក្នុងមន្ទីរពេទ្យ លោក Ghasi Ram បានប្រាប់អ្នកយកព័ត៌មានថា ៖ “ពេលនោះ ខ្ញុំអស់សង្ឃឹមខ្លាំងណាស់។ ប្ដីប្រពន្ធយើងខ្ញុំមិនដែលបានដេកជាមួយគ្នាអស់រយៈពេលពី ១០ទៅ១២ឆ្នាំមកហើយ។ នាងមិនដែលនៅក្បែរខ្ញុំទេ និងតែងតែបដិសេធរាល់សំណើររបស់ខ្ញុំ”។

ប៉ុន្តែ Manjhri Devi បានបដិសេធការបោទប្រកាន់របស់ប្ដី ហើយថា ៖ “ប្ដីខ្ញុំ ពេលស្រវឹងទើបមកផ្ទះ គាត់មិនដែលជជែកលេងជាមួយខ្ញុំ ឬថ្នាក់ថ្នមខ្ញុំនោះទេ។ ខ្ញុំគ្រាន់តែនិយាយថា “ទេ” នៅពេលគាត់ស្រវឹងស្រា ហើយខ្ញុំខឹងខ្លាំងណាស់។ ពេលនេះគាត់បែរជាទម្លាក់កំហុសលើខ្ញុំទៅវិញ ខណៈដែលខ្ញុំមិនបានធ្វើអ្វីខុស។ គាត់បាត់បង់ការចងចាំហើយ”។

/

ប្រភពព័ត៌មានឱ្យដឹងថា ប្ដីប្រពន្ធនេះ រៀបការជាមួយគ្នាបាន១៨ឆ្នាំ ហើយមានកូនស្រីម្នាក់ និងកូនប្រុសពពីរនាក់។

ប្រែសម្រួល ៖ តារាប្រភព ៖ Mirror