(ពិភពលោក)៖ ស្រាក្រហមត្រូវបានគេដឹងថា ជាប្រភេទស្រាដែលមានការពេញនិយម ពិសេសប្រជាជននៅតំបន់អឺរ៉ុប។ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ Fresh News សូមនាំប្រិយមិត្តអ្នកអានស្គាល់នូវស្រាក្រហមទាំង១០ប្រភេទដៃលថ្លៃជាងគេបំផុតនៅលើពិភពលោក។

១. Screaming Eagle Cabernet Sauvignon 1992ជាស្រាក្រហមដ៏មានតម្លៃថ្លៃបំផុតលំដាប់ទី១ ក្នុងពិភពលោក ដែលផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាមេរិក ជាមួយនឹងតម្លៃចំនួន ៥០០.០០០ ដុល្លារអាមេរិក។

width=730

២. Chateau Margaux 1787ត្រូវបានគេស្គាល់ថា ជាស្រាក្រហមដ៏មានតម្លៃថ្លៃបំផុត ដែលបានដាក់លក់ជាលើកដំបូងក្នុងតម្លៃ ៥០០.០០០ ដុល្លារអាមេរិក ដោយលោក William Sokolin ជាអ្នកជំនួញស្រានៅទីក្រុងញូវយ៉ក។

width=730

៣. Chateau Lafite 1787ស្រាក្រហមនេះ ត្រូវបានគេលក់ទៅឲ្យលោក Malcolm Forbes ជាប្រធានាធិបតីទី៣ របស់សហរដ្ឋអាមេរិកនៅឆ្នាំ ១៩៨៥ ក្នុងតម្លៃចំនួន ១៦០.០០០ ដុល្លារអាមេរិក។

width=730

៤. Penfolds Grange Hermitage 1951ជាស្រាក្រហមដ៏មានតម្លៃរបស់ប្រទេសអូស្រ្តាលី ដែលក្នុងមួយដបមានតម្លៃចំនួន ៣៨.៤២០ ដុល្លារអាមេរិក។

width=730

៥. Cheval Blanc 1947នៅក្នុងឆ្នាំ ២០០៦ ស្រាក្រហមនេះ ត្រូវបានលក់ចេញចំនួន ៣ ដបដោយក្រុមហ៊ុន Vinfolio នៅទីក្រុង San Francisco ដែលក្នុងមួយដបមានចំណុះចំនួន ៧៥០ មីលីលីត្រ និងមានតម្លៃ ៣៣.៧៨១​ដុល្លារអាមេរិក។

width=730

៦. Inglenook Cabernet Sauvignon 1941ស្រាក្រហមនេះ បានផលិតទ្បើងនៅតំបន់ Napa valley ក្នុងរដ្ឋ California សហរដ្ឋអាមេរិក និងត្រូវបានលក់ក្នុងតម្លៃចំនួន ២៤.៦៧៥ ដុល្លារអាមេរិក។

width=730

៧. Chateau Mouton-Rothschild 1945នៅឆ្នាំ ២០០៧ ស្រាក្រហមមួយនេះ ត្រូវបានគេដាក់ដេញថ្លៃនៅក្នុងសារមន្ទីរ Sotheby ទីក្រុងញូវយ៉ក ដែលមានតម្លៃចំនួន ២៣.០០០ ដុល្លារអាមេរិក ក្នុងចំណុះដបចំនួន ៧៥០ មីលីលីត្រ។

width=730

៨. Domaine de la Romanee-Conti 1990នៅក្នុងឆ្នាំ ១៩៩៦ ស្រាក្រហមនេះ ត្រូវបានដាក់លក់នៅឯសារមន្ទីរ Sotheby ទីក្រុងញូវយ៉កចំនួន ៨ដប ដែលក្នុងមួយដបមានតម្លៃចំនួន២០.៩៧៥ ដុល្លារអាមេរិក។

width=730

៩. Chateau Lafite 1865ស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមស្រាក្រហម ដ៏មានតម្លៃថ្លៃបំផុតក្នុងពិភពលោក គឺ Chateau Lafite 1865 ដែលមានចំណុះដបចំនួន៧៥០ មីលីលីត្រ និងតម្លៃចំនួន៤.៦៥០ ដុល្លារអាមេរិក។

width=730

១០. hateau Margaux 2009 Balthazarស្រាក្រហមនេះ ត្រូវបានលក់ផ្ដាច់មុខដោយហាង Le Closនៅឯព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ ដែលក្នុងមួយដបមានតម្លៃ៤.០៦២ដុល្លារអាមេរិក៕

width=730

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី